ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា យូណេស្កូបារម្ភថាគម្រោងណាហ្គាអាចប៉ះពាល់គុណតម្លៃឧទ្យានអង្គរ។ រដ្ឋាភិបាលដាក់វិធានការពិន័យអ្នកគេចវេះពីការធ្វើចត្តាឡីស័ក។ ច្រកទ្វារអ៊ីនធឺណិតថ្មីរបស់កម្ពុជាជាឧបករណ៍គាបសង្កត់។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ក្រុមចោរព័ត៌មានវិទ្យាប្រឆាំងរដ្ឋប្រហារនៅមីយ៉ាន់ម៉ាតម្រង់គោលដៅវាយប្រហារគេហទំព័ររដ្ឋាភិបាល។ អង្គការ UNHCR នឹងជួយកំណត់អត្តសញ្ញាណជនចំណាកស្រុកនៅម៉ិកស៊ិក ដែលមានសិទ្ធិចូលសហរដ្ឋអាមេរិក។ ជំនួយការនាយករដ្ឋមន្រ្តីថៃប្តឹងសមាជិកសភាពីបទប្រមាថព្រះមហាក្សត្រ។ វ៉ាក់សាំងកូវីដ១៩ ថ្មីបង្កើតការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំទាបជាងការរំពឹងទុក។ មន្ត្រីសួនសត្វប៉ាគីស្ថានថា កូនខ្លាស២ក្បាលទំនងជាងាប់ដោយសារកូវីដ១៩។ យោធាមីយ៉ាន់ម៉ាបង្ក្រាបការតវ៉ាប្រឆាំងនឹងរដ្ឋប្រហារ។ រដ្ឋាភិបាលស៊ីមបាវ៉េនិងចិនសម្រាលការភ័យខ្លាចវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Sinopharm៕