ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មានពេលព្រឹក

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ការ​បង្ក្រាប​អ្នកតវ៉ា​បន្ថែម​ទៀត​វាស់វែង​ឥទ្ធិពល​របស់​សហភាព​អឺរ៉ុប​នៅ​កម្ពុជា។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ការ​ប្រែប្រួល​អាកាសធាតុ​ក្លាយ​ជា​ប្រធានបទ​មួយ​នៅ​ក្នុង​យុទ្ធនាការ​បោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក។ ​ក្រុមហ៊ុន TikTok​ នៅ​អាមេរិក​ ត្រូវ​គេ​រាយការណ៍​ថា​អាច​​មាន​ម្ចាស់​ថ្មី​គឺ​​ក្រុមហ៊ុន Oracle។ ប្រធានាធិបតី​បេឡារុស​ធ្វើ​ដំណើរ​ទៅ​រុស្ស៊ី​ ខណៈ​មាន​បាតុកម្ម​បន្ត​ប្រឆាំង​រដ្ឋាភិបាល​លោក។ សម្ព័ន្ធមិត្ត​លោកNavalny ឈ្នះ​​អាសនៈ​មូលដ្ឋាន​​​ខ្លះ​ ខណៈ​​បក្ស​កាន់​អំណាច​រុស្ស៊ី​​​ប្រកាស​ជ័យ​ជម្នះ។ ក្តី​សង្ឃឹម​​ចំពោះ​វ៉ាក់សាំង​កូវីដ​១៩​​​ ជំរុញ​កំណើន​​ទី​ផ្សារ​ភាគ​ហ៊ុន​ពិភពលោក​​នៅ​ដើម​សប្តាហ៍។ អនុប្រធាន​ប៉ូលិស​​ស្រុក​​​ស្បែក​ស​ម្នាក់​​នៅ​អាមេរិក​ត្រូវ​បណ្តេញ​​ពី​ការងារ​ ក្រោយ​បាន​វាយ​បុរស​ស្បែក​ខ្មៅ៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ឧបការី​អាមេរិក​អំពាវនាវ​ឲ្យ​ដោះ​លែង​ជា​បន្ទាន់​សកម្មជន​ដែល​ត្រូវ​​ចាប់​ខ្លួន​នៅ​កម្ពុជា។ ការ​ស្រាវជ្រាវ​មួយ​រក​ឃើញ​ថា​ ប្រាក់​ឈ្នួល​កម្មករ​ទូទៅ​ថយ​ចុះ​ខ្លាំង​ដោយ​សារ​វិបត្តិ​ជំងឺ​កូវីដ១៩។ ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ថ្កោលទោស​ការ​គាបសង្កត់​កាន់​តែ​ខ្លាំង​ឡើង​លើ​អ្នក​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា មេបញ្ជាការ​អាមេរិក​ព្រមាន​ថា ចិន​នឹង​បង្កើន​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន។ ការ​ស្ទង់មតិ​ថ្មី​មួយ​បង្ហាញថា ពលរដ្ឋ​អាមេរិក​ភាគច្រើន​គាំទ្រ​កិច្ច​ព្រមព្រៀង​របស់​លោក Trump ជាមួយ​ក្រុម​តាលីបង់​ដើម្បី​បញ្ចប់​សង្គ្រាម​អាហ្វហ្គានីស្ថាន។ ក្រសួង​ការបរទេស​អាមេរិក​បន្ធូរបន្ថយ​សេចក្ដី​ណែនាំ​អំពី​ការ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន​សម្រាប់​ពលរដ្ឋ​អាមេរិក។ សហរដ្ឋ​អាមេរិក​សរសើរ​តួនាទី​របស់​ប៉ាគីស្ថាន​ក្នុង​ការ​ជុំវិញ​ដំណើរ​សន្តិភាព​នៅ​អាហ្វហ្គានីស្ថាន។ លោក Trump និង​លោក Biden មាន​ទស្សនៈ​ផ្ទុយគ្នា​អំពី​វិធី​ដោះស្រាយ​ភ្លើង​ឆេះព្រៃ។ សហរដ្ឋ​អាមេរិក​អំពាវនាវ​ជា​ថ្មី​ដល់​បណ្តា​ប្រទេស​នៅ​តំបន់​ឈូង​សមុទ្រ​ពែក​ឲ្យ​ដោះស្រាយ​បញ្ហា​បែកបាក់​គ្នា។ វេណេហ្ស៊ុយអេឡា​ចោទ​ប្រកាន់​ពលរដ្ឋ​អាមេរិកាំង​ម្នាក់​ពី​បទ​ភេរវកម្ម។ ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​ចិន​នឹង​ចុះ​ចេញ​ពី​តំណែង​នៅ​ខែ​ក្រោយ និង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត៕

XS
SM
MD
LG