ព័ត៌មានអំពីកម្ពុជាមានដូចជា ការបង្ក្រាបអ្នកតវ៉ាបន្ថែមទៀតវាស់វែងឥទ្ធិពលរបស់សហភាពអឺរ៉ុបនៅកម្ពុជា។ ព័ត៌មានអន្តរជាតិវិញមានដូចជា ការប្រែប្រួលអាកាសធាតុក្លាយជាប្រធានបទមួយនៅក្នុងយុទ្ធនាការបោះឆ្នោតនៅសហរដ្ឋអាមេរិក។ ក្រុមហ៊ុន TikTok នៅអាមេរិក ត្រូវគេរាយការណ៍ថាអាចមានម្ចាស់ថ្មីគឺក្រុមហ៊ុន Oracle។ ប្រធានាធិបតីបេឡារុសធ្វើដំណើរទៅរុស្ស៊ី ខណៈមានបាតុកម្មបន្តប្រឆាំងរដ្ឋាភិបាលលោក។ សម្ព័ន្ធមិត្តលោកNavalny ឈ្នះអាសនៈមូលដ្ឋានខ្លះ ខណៈបក្សកាន់អំណាចរុស្ស៊ីប្រកាសជ័យជម្នះ។ ក្តីសង្ឃឹមចំពោះវ៉ាក់សាំងកូវីដ១៩ ជំរុញកំណើនទីផ្សារភាគហ៊ុនពិភពលោកនៅដើមសប្តាហ៍។ អនុប្រធានប៉ូលិសស្រុកស្បែកសម្នាក់នៅអាមេរិកត្រូវបណ្តេញពីការងារ ក្រោយបានវាយបុរសស្បែកខ្មៅ៕