ព័ត៌មានអំពីកម្ពុជាមានដូចជា ឧបការីអាមេរិកអំពាវនាវឲ្យដោះលែងជាបន្ទាន់សកម្មជនដែលត្រូវចាប់ខ្លួននៅកម្ពុជា។ ការស្រាវជ្រាវមួយរកឃើញថា ប្រាក់ឈ្នួលកម្មករទូទៅថយចុះខ្លាំងដោយសារវិបត្តិជំងឺកូវីដ១៩។ ទីភ្នាក់ងារអង្គការសហប្រជាជាតិថ្កោលទោសការគាបសង្កត់កាន់តែខ្លាំងឡើងលើអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា។ ព័ត៌មានអន្តរជាតិវិញមានដូចជា មេបញ្ជាការអាមេរិកព្រមានថា ចិននឹងបង្កើនអាវុធនុយក្លេអ៊ែររបស់ខ្លួន។ ការស្ទង់មតិថ្មីមួយបង្ហាញថា ពលរដ្ឋអាមេរិកភាគច្រើនគាំទ្រកិច្ចព្រមព្រៀងរបស់លោក Trump ជាមួយក្រុមតាលីបង់ដើម្បីបញ្ចប់សង្គ្រាមអាហ្វហ្គានីស្ថាន។ ក្រសួងការបរទេសអាមេរិកបន្ធូរបន្ថយសេចក្ដីណែនាំអំពីការធ្វើដំណើរទៅប្រទេសចិនសម្រាប់ពលរដ្ឋអាមេរិក។ សហរដ្ឋអាមេរិកសរសើរតួនាទីរបស់ប៉ាគីស្ថានក្នុងការជុំវិញដំណើរសន្តិភាពនៅអាហ្វហ្គានីស្ថាន។ លោក Trump និងលោក Biden មានទស្សនៈផ្ទុយគ្នាអំពីវិធីដោះស្រាយភ្លើងឆេះព្រៃ។ សហរដ្ឋអាមេរិកអំពាវនាវជាថ្មីដល់បណ្តាប្រទេសនៅតំបន់ឈូងសមុទ្រពែកឲ្យដោះស្រាយបញ្ហាបែកបាក់គ្នា។ វេណេហ្ស៊ុយអេឡាចោទប្រកាន់ពលរដ្ឋអាមេរិកាំងម្នាក់ពីបទភេរវកម្ម។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសចិននឹងចុះចេញពីតំណែងនៅខែក្រោយ និងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
កម្មវិធីនីមួយៗ
-
20 មករា 2021
ព័ត៌មានពេលរាត្រី៖ ២០ មករា ២០២១
-
19 មករា 2021
ព័ត៌មានពេលរាត្រី៖ ១៩ មករា ២០២១
-
18 មករា 2021
ព័ត៌មានពេលរាត្រី៖ ១៨ មករា ២០២១
-
17 មករា 2021
ព័ត៌មានពេលរាត្រី៖ ១៧ មករា ២០២១
-
16 មករា 2021
ព័ត៌មានពេលរាត្រី៖ ១៦ មករា ២០២១
-
15 មករា 2021
ព័ត៌មានពេលរាត្រី៖ ១៥ មករា ២០២១