ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មានពេលព្រឹក៖ ១១ មីនា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា បទសម្ភាសន៍ VOA ស្ដី​អំពី លោក ​សម រង្ស៊ី ជឿ​ថា​ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ​​អឺរ៉ុប​ និង​អង្គការ​សហប្រជាជាតិ​នឹង​ជួយ​ដោះស្រាយ​នយោបាយ​កម្ពុជា។ លោក ហ៊ុន សែន អនុញ្ញាត​ឲ្យ​សាសនិក​ឥស្លាម​អាច​បញ្ចុះ​សព​បាន បើ​មាន​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា រដ្ឋមន្រ្តី​ការបរទេស​និង​ការពារ​ជាតិ​អាមេរិក​នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​ជប៉ុន​និង​កូរ៉េ​ខាងត្បូង​នៅ​សប្តាហ៍​ក្រោយ។ ស្រីលង្កា​អញ្ជើញ​រដ្ឋមន្រ្តី​ការបរទេស​នៃ​រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា​ឲ្យ​ចូលរួម​កិច្ច​ប្រជុំ​ថ្នាក់​តំបន់។ រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា​ចំណាយ ២ លាន​ដុល្លារ​ជួល​អ្នក​បញ្ចុះបញ្ចូល​ឲ្យ​ពន្យល់​អន្តរជាតិ​អំពី​ការ​ធ្វើ​រដ្ឋប្រហារ។ ចក្រភព​អង់គ្លេស​ច្រាន​ចោល​ការ​អះអាង​របស់​សហភាព​អឺរ៉ុប​ដែល​ថា​ខ្លួន​រាំង​ខ្ទប់​ការ​នាំចេញ​វ៉ាក់សាំង​កូវីដ១៩។ ចិន​ថា ខ្លួន​នឹង​ជ្រើសរើស​អ្នក​តាក់តែង​ច្បាប់​សម្រាប់​ទីក្រុង​ហុងកុង៕

២០:៣០ - ២១:៣០

ព័ត៌មានពេលរាត្រី៖ ១១ មីនា ២០២១

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ព្រឹទ្ធសភា​ការពារ​ច្បាប់​ស្តីពី​វិធានការ​ប្រឆាំង​កូវីដ១៩ ខណៈ​អនុម័ត​ដោយ​«ឥត​កែប្រែ»។ ចំនួន​អ្នក​ចាក់​វ៉ាក់សាំង​កើន​ជាង​២០ម៉ឺន​នាក់ ខណៈ​ករណី​ឆ្លង​កូវីដ​បន្ត​កើន​ឡើង​គួរ​ឲ្យ​ព្រួយ​បារម្ភ។ ក្រសួង​សុខាភិបាលថា អ្នក​ជំងឺ​កូវីដ​ម្នាក់​ស្លាប់ ខណៈ​ស្ថានភាព​មនុស្ស​មួយ​ចំនួន​ទៀត​មិន​សូវ​ល្អ។ នៅ​ក្នុង​កម្មវិធី​ Hello VOA ស្តី​អំពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ មាន​ការ​ពិភាក្សា​អំពី​ «ផល​ប៉ះពាល់​នៃ​ការ​យក​លុយ​ក្រៅ​ផ្លូវការ​ទៅ​លើ​សុខភាព​សាធារណៈ​ក្នុង​គ្រា​កូវីដ​១៩។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សហរដ្ឋ​អាមេរិក​នឹង​ផ្តល់​ជំនួយ​អន្តរជាតិ​ដែល​មាន​ប្រាក់ ១១​ពាន់​លាន​ដុល្លារ នៅ​ក្នុង​សេចក្តីព្រាង​ច្បាប់​សង្គ្រោះ​ពី​កូវីដ​ដែល​រដ្ឋសភា​ទើប​អនុម័ត។ យោធា​មីយ៉ាន់ម៉ា​ចោទ​អ្នកស្រី Aung San Suu Kyi ពី​ការ​ទទួល​សំណូក ខណៈ​យោធា​ត្រូវរង​ការ​ចោទ​ថា​ប្រើ​យុទ្ធសាស្ត្រ​សង្គ្រាម​ប្រឆាំង​បាតុករ។ ជប៉ុន​ប្រារព្ធ​ខួប​លើក​ទី​១០​នៃ​គ្រោះ​រញ្ជួយ​ដី រលក​យក្សស៊ូណាមី​និង​នុយក្លែអ៊ែ​ដ៏​ប្រល័យ។ សមាជិក​សភា​ចិន​គាំទ្រ​ការ​រឹត​បន្តឹង​ការ​គ្រប់គ្រង​លើ​ទីក្រុងហុងកុង។ មន្ត្រី​កំពូល​អាមេរិក​និង​ចិន​នឹង​ជួបគ្នា​នៅ​សប្ដាហ៍​ក្រោយ​ក្នុង​រដ្ឋ Alaska។ ការ​ប្រគល់​ពានរង្វាន់​ប្រចាំ​ឆ្នាំ​ដល់​ស្ត្រី​ក្លាហាន។ រយៈពេល​មួយឆ្នាំ សហរដ្ឋ​អាមេរិក​ព្យាយាម​ទប់ស្កាត់​ជំងឺ​រាតត្បាត និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕

XS
SM
MD
LG