ព័ត៌មានអំពីកម្ពុជាមានដូចជា បទសម្ភាសន៍ VOA ស្ដីអំពី លោក សម រង្ស៊ី ជឿថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden អឺរ៉ុប និងអង្គការសហប្រជាជាតិនឹងជួយដោះស្រាយនយោបាយកម្ពុជា។ លោក ហ៊ុន សែន អនុញ្ញាតឲ្យសាសនិកឥស្លាមអាចបញ្ចុះសពបាន បើមានករណីស្លាប់ដោយសារជំងឺកូវីដ១៩។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា រដ្ឋមន្រ្តីការបរទេសនិងការពារជាតិអាមេរិកនឹងធ្វើទស្សនកិច្ចទៅជប៉ុននិងកូរ៉េខាងត្បូងនៅសប្តាហ៍ក្រោយ។ ស្រីលង្កាអញ្ជើញរដ្ឋមន្រ្តីការបរទេសនៃរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាឲ្យចូលរួមកិច្ចប្រជុំថ្នាក់តំបន់។ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាចំណាយ ២ លានដុល្លារជួលអ្នកបញ្ចុះបញ្ចូលឲ្យពន្យល់អន្តរជាតិអំពីការធ្វើរដ្ឋប្រហារ។ ចក្រភពអង់គ្លេសច្រានចោលការអះអាងរបស់សហភាពអឺរ៉ុបដែលថាខ្លួនរាំងខ្ទប់ការនាំចេញវ៉ាក់សាំងកូវីដ១៩។ ចិនថា ខ្លួននឹងជ្រើសរើសអ្នកតាក់តែងច្បាប់សម្រាប់ទីក្រុងហុងកុង៕