ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ព្រឹទ្ធសភាការពារច្បាប់ស្តីពីវិធានការប្រឆាំងកូវីដ១៩ ខណៈអនុម័តដោយ«ឥតកែប្រែ»។ ចំនួនអ្នកចាក់វ៉ាក់សាំងកើនជាង២០ម៉ឺននាក់ ខណៈករណីឆ្លងកូវីដបន្តកើនឡើងគួរឲ្យព្រួយបារម្ភ។ ក្រសួងសុខាភិបាលថា អ្នកជំងឺកូវីដម្នាក់ស្លាប់ ខណៈស្ថានភាពមនុស្សមួយចំនួនទៀតមិនសូវល្អ។ នៅក្នុងកម្មវិធី Hello VOA ស្តីអំពីការប្រឆាំងអំពើពុករលួយ មានការពិភាក្សាអំពី «ផលប៉ះពាល់នៃការយកលុយក្រៅផ្លូវការទៅលើសុខភាពសាធារណៈក្នុងគ្រាកូវីដ១៩។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា សហរដ្ឋអាមេរិកនឹងផ្តល់ជំនួយអន្តរជាតិដែលមានប្រាក់ ១១ពាន់លានដុល្លារ នៅក្នុងសេចក្តីព្រាងច្បាប់សង្គ្រោះពីកូវីដដែលរដ្ឋសភាទើបអនុម័ត។ យោធាមីយ៉ាន់ម៉ាចោទអ្នកស្រី Aung San Suu Kyi ពីការទទួលសំណូក ខណៈយោធាត្រូវរងការចោទថាប្រើយុទ្ធសាស្ត្រសង្គ្រាមប្រឆាំងបាតុករ។ ជប៉ុនប្រារព្ធខួបលើកទី១០នៃគ្រោះរញ្ជួយដី រលកយក្សស៊ូណាមីនិងនុយក្លែអ៊ែដ៏ប្រល័យ។ សមាជិកសភាចិនគាំទ្រការរឹតបន្តឹងការគ្រប់គ្រងលើទីក្រុងហុងកុង។ មន្ត្រីកំពូលអាមេរិកនិងចិននឹងជួបគ្នានៅសប្ដាហ៍ក្រោយក្នុងរដ្ឋ Alaska។ ការប្រគល់ពានរង្វាន់ប្រចាំឆ្នាំដល់ស្ត្រីក្លាហាន។ រយៈពេលមួយឆ្នាំ សហរដ្ឋអាមេរិកព្យាយាមទប់ស្កាត់ជំងឺរាតត្បាត និងព័ត៌មានផ្សេងៗទៀត៕