កម្មវិធីវិទ្យុ
០៥:០០ - ០៥:២៩
ព័ត៌មានពេលព្រឹក ១៧ កុម្ភៈ៖ សេតវិមានប្រាប់ថា កុំឱ្យភ័យផ្អើលព្រោះវត្ថុដែលមិនស្គាល់អត្តសញ្ញាណ
ព័ត៌មាននៅថ្ងៃនេះមានដូចជា សេតវិមានប្រាប់ថា កុំឱ្យភ័យផ្អើលព្រោះវត្ថុដែលមិនស្គាល់អត្តសញ្ញាណមិនមែនជាមនុស្សភពផ្សេងឡើយ។ ជំនួយតិចតួចទៅដល់ជនរងគ្រោះរញ្ជួយដីនៅស៊ីរី។ មេដឹកនាំសហជីពបារម្ភពីការបន្តគំរាមកំហែងសេរីភាពនៃការបង្កើតសហជីពឯករាជ្យ និងព័ត៌មានផ្សេងទៀត៕
២០:៣០ - ២១:២៩
ព័ត៌មានពេលរាត្រី ១៧ កុម្ភៈ៖ លោក សុន ឆ័យ បន្តការពារខ្លួននៅតុលាការកំពូលក្នុងសំណុំរឿង«បរិហារកេរ្តិ៍ជាសាធារណៈ»
ព័ត៌មាននៅថ្ងៃនេះមានដូចជា លោក សុន ឆ័យ បន្តការពារខ្លួននៅតុលាការកំពូលក្នុងសំណុំរឿង«បរិហារកេរ្តិ៍ជាសាធារណៈ»។ លោក Blinken ធ្វើដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់ តួកគី និងក្រិក នៅពេលមានសង្គ្រាមនៅអ៊ុយក្រែន និងក្រោយការរញ្ជួយដី និងព័ត៌មានផ្សេងៗទៀត៕