កម្មវិធីវិទ្យុ
០៥:០០ - ០៥:២៩
ព័ត៌មានពេលព្រឹក ១៧ វិច្ឆិកា៖ គ.ជ.ប ទទួលយកលិខិតបញ្ជាក់ការចុះបញ្ជី«គណបក្សកម្លាំងជាតិ»សម្រាប់ការឈរឈ្មោះបោះឆ្នោត
ព័ត៌មាននៅថ្ងៃនេះមានដូចជា លោក Biden លើកឡើងពីបញ្ហាថ្នាំញៀនហ្វេតានីល បញ្ញាសិប្បនិម្មិត និងទំនាក់ទំនងយោធា បន្ទាប់ពីជួបជាមួយលោក Xi។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទទួលយកលិខិតបញ្ជាក់ការចុះបញ្ជី«គណបក្សកម្លាំងជាតិ»សម្រាប់ការឈរឈ្មោះបោះឆ្នោត និងព័ត៌មានផ្សេងទៀត៕
២០:៣០ - ២១:២៩
ព័ត៌មានពេលរាត្រី ១៧ វិច្ឆិកា៖ តុលាការសម្រេចទម្លាក់បទចោទលើសកម្មជនដីធ្លីខេត្តកោះកុងចំនួន៩នាក់ក្នុងសំណុំរឿងញុះញង់
ព័ត៌មាននៅថ្ងៃនេះមានដូចជា តុលាការសម្រេចទម្លាក់បទចោទលើសកម្មជនដីធ្លីខេត្តកោះកុងចំនួន៩នាក់ក្នុងសំណុំរឿងញុះញង់។ លោក Biden និងមេដឹកនាំ១៣ប្រទេសផ្សេងទៀត ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងព័ត៌មានផ្សេងៗទៀត៕