អភិបាលរដ្ឋយ៉ាងហោចណាស់១០រូបបានសុំជួយនៅសប្តាហ៍នេះ នៅពេលមន្ទីរបញ្ចកោណស្វែងរកទីកន្លែងមានសុវត្ថិភាពបណ្តោះអាសន្នសម្រាប់សម្ព័ន្ធមិត្តអាហ្វហ្គានីស្ថានដល់ទៅ២២.000ពាន់នាក់នៅក្នុងសហរដ្ឋអាមេរិក។
ក្រសួងហិរញ្ញវត្ថុអាមេរិកបានដាក់ទណ្ឌកម្មលើមន្រ្តីយោធាជាន់ខ្ពស់៧រូបពាក់ព័ន្ធនឹងការប្រើប្រាស់អំពើហិង្សាដ៏ប្រល័យមកលើអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ និងបុគ្គល១៥រូបផ្សេងទៀតពីការផ្តល់ជំនួយហិរញ្ញវត្ថុដល់របបយោធានៅមីយ៉ាន់ម៉ា។
សហគមន៍អន្តរជាតិ កំពុងធ្វើឲ្យប្រជាពលរដ្ឋមីយ៉ាន់ម៉ាបរាជ័យ។ នេះបើតាមមន្ត្រីសិទ្ធិមនុស្សអង្គការសហប្រជាជាតិម្នាក់ដែលបាននិយាយកាលពីថ្ងៃពុធ នៅពេលដែលលោកបានអំពាវនាវឲ្យមានការសហការដាក់ទណ្ឌកម្មផ្នែកប្រេងប្រឆាំងពួកយោធាដែលកំពុងដឹកនាំប្រទេសនោះ។