សេដ្ឋកិច្ចរបស់អ៊ីរ៉ង់បានធ្លាក់ចុះចាប់តាំងពីឆ្នាំ២០១៨មក នៅពេលរដ្ឋបាលលោកប្រធានាធិបតីDonald Trump បានចាប់ផ្តើមរឹតបន្តឹងទណ្ឌកម្មជាឯកតោភាគីប្រឆាំងរដ្ឋាភិបាលក្រុងតេហេរ៉ង់។
លោក Abdolnasser Hemmati ដែលជាអតីតនាយកធនាគារកណ្ដាលប្រកាន់ទស្សនៈកណ្ដាលនិយមបានសុខចិត្តចុះចាញ់លោក Ebrahim Raisi ដែលជាប្រធានចៅក្រមប្រកាន់ទស្សនៈអភិរក្សនិយមជ្រុល នៅក្នុងការបោះឆ្នោតប្រធានាធិបតីប្រទេសអ៊ីរ៉ង់។