ប្រធានស្តីទីនៃគណបក្សប្រឆាំងចម្បងរបស់ប្រទេសហ្គាណា ដែលមានឈ្មោះថា គណបក្សស្នេហាជាតិថ្មី (NPP) បានសម្តែងក្តីបារម្ភថាប្រធានគណៈកម្មាការរៀបចំការបោះឆ្នោត លោក Charlotte Osei ប្រហែលជាមិនមានភាពអព្យាក្រឹត ក្នុងការត្រួតពិនិត្យមើលការបោះឆ្នោតទូទៅនាខែវិច្ឆិកាខាងមុខនេះទេ។
រដ្ឋមន្រ្តីផ្នែកព័ត៌មានរបស់ប្រទេសនីហ្សេរីយ៉ា (Nigeria) បានថ្លែងថា លោក Muhammadu Buhari ប្រធានាធិបតីនៃប្រទេសនីហ្សេរីយ៉ានឹងមិនការពារមន្រ្តី ឬសមាជិកមួយណានៃគណបក្សកាន់អំណាចរបស់លោក គឺគណបក្សសភាវឌ្ឍនភាពទាំងអស់គ្នា ឬ All Progressives Congress ដែលបានក្លែងបន្លំផ្នែកហិរញ្ញវត្ថុឡើយ។
ក្រុមអ្នកជំនាញជើងចាស់ខាងសិទ្ធិមនុស្សនៅអាហ្រ្វិកបានបង្កើតស្ថាប័នមួយដែលមានគោលដៅដ៏ធំក្នុងការបញ្ចប់និទណ្ឌភាពនៅទូទាំងទ្វីបអាហ្រ្វិក។