បន្ទាប់ពីបុគ្គលិកពេទ្យចំនួន ២ នាក់ នៅក្នុងទីក្រុងញូវយ៉កបានធ្វើអត្តឃាតកាលពីពេលថ្មីៗនេះ អភិបាលក្រុងញូយ៉កលោក Bill de Blasio បានប្រកាសថា អ្នកឯកទេសខាងសុខភាពផ្លូវចិត្តយោធាអាមេរិក នឹងជួយបុគ្គលិកជួរមុខឲ្យបានធូរស្បើយពីភាពតានតឹងផ្លូវចិត្តដ៏ធ្ងន់ធ្ងរ។
សហរដ្ឋអាមេរិកបានហៅការបដិសេធពីការបោសសម្អាតជនជាតិភាគតិចកាន់សាសនាឥស្លាមរបស់មីយ៉ាន់ម៉ាថាជាការគ្មានទទួលខុស ត្រូវ។ លោកស្រីNikki Haley ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិនិយាយថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបរាជ័យមិនបានដាក់ការគាបសង្កត់ឲ្យច្រើនគ្រប់គ្រាន់លើពួកអាជ្ញាធរភូមា។