សង្គ្រាម ដែលនៅតែបន្តនៅភាគខាងជើងប្រទេសម៉ាលី បានប៉ះពាល់យ៉ាងខ្លាំងលើវិស័យទេសចរណ៍ ដែលជាវិស័យដ៏ចម្បងមួយនៃប្រទេសនេះ។ ប៉ុន្តែនៅក្នុងក្រុង Timbuktu អាជីវកម្មលើកាតប្រៃសណីយ៍ (postcard) កំពុងតែមានការលូតលាស់ខ្លាំង។ មគ្គុទេសក៍ទេសចរណ៍ ដែលបាត់បង់ការងារ បានរកកម្រៃពីគេហទំព័រមួយ ដែលអនុញាតឲ្យមនុស្សនៅជុំវិញពិភពលោកផ្ញើនូវកាតប្រៃសណីយ៍ដែលបានបោះត្រារួចពីទីស្នាក់ការនៅវាលខ្សាច់ដ៏ល្បីល្បាញមួយ។
លើផ្លូវដ៏មមារញឹកនៃទីក្រុង Bamako រដ្ឋធានីនៃប្រទេសម៉ាលីក្នុងទ្វីបអាហ្រិ្វក ក្រុមយុវជនវ័យក្មេងនឹងបញ្ចូលបទចម្រៀងថ្មីល្បីៗជាច្រើនទៅក្នុងទូរស័ព្ទដៃរបស់អ្នក ឬកាតផ្ទុកឯកសារដោយមិនគិតថ្លៃ។ ពួកគេត្រូវបានគេបានហៅថា «Telechargeurs» ឬ «Downloaders»។