ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ តែងរងនូវបញ្ហាខ្វះទឹកម៉ាស៊ីនសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ជាពិសេសក្នុងអំឡុងរដូវក្តៅ។ សម្រាប់ឆ្នាំនេះ តំបន់ជាយក្រុងមួយចំនួន បាននិងកំពុងរងបញ្ហាអត់ទឹកម៉ាស៊ីនប្រើប្រាស់តាំងពីខែមករាមក។
ការលើកឡើងរបស់ក្រុមបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ដែលកំពុងធ្វើកូដកម្មលើដងវិថីរដ្ឋសភាជាតិ រាជធានីភ្នំពេញនេះធ្វើឡើងខណៈថ្នាក់ដឹកនាំ និងសកម្មជនសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន៨នាក់ ត្រូវបានតុលាការឃុំខ្លួនបណ្ដោះអាសន្នពីបទញុះញង់។