ប្រទេសកូរ៉ខាងជើងឋិតនៅក្នុងចំណោមពួកប្រទេសមួយចំនួនតូចក្នុងពិភពលោកដែលអះអាងថា ខ្លួនគ្មានជំងឺ COVID-19ទេ។ប្រទេសនេះក៏ឋិតនៅក្នុងចំណោមពួកប្រទេសដែលមិនបានប្រុងប្រៀបឱ្យបានល្អដើម្បីទប់ទល់នឹងជំងឺនេះដែរ។
សមាគម Henry Jackson Society បានសុំឲ្យប្រទេសនានាប្តឹងប្រទេសចិនដោយដាក់ពាក្យបណ្តឹងនៅកន្លែងចំនួន១០ផ្សេងៗគ្នាដោយមានរួមបញ្ចូលអង្គការសុខភាពពិភពលោក តុលាការយុត្តិធម៌អន្តរជាតិ តុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍ តុលាការនៅក្នុងក្រុងហុងកុង និងនៅក្នុងស.រ.អា.។
គេបានប៉ាន់ប្រមាណថា ជនជាតិកូរ៉េខាងជើងប្រហែល៥ម៉ឺននាក់ កំពុងធ្វើការនៅក្នុងប្រទេសចំនួន១៦នៅទូទាំងពិភពលោក និងកំពុងតែផ្ញើប្រាក់ត្រឡប់ទៅកាន់ទីក្រុងព្យុងយ៉ាង។