លោក Nate Thayer អ្នកសារព័ត៌មានដែលបានប្រថុយជីវិតដើម្បីជួបសម្ភាស ប៉ុល ពត និងរាយការណ៍ពីស្ថានភាពនយោបាយផ្តាច់ការនៅកម្ពុជាក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ បានទទួលមរណភាពនៅគេហដ្ឋានគ្រួសាររបស់លោកនៅរដ្ឋ Massachusetts នាពេលកន្លងទៅនេះ។ លោកមានអាយុ ៦២ឆ្នាំ។
គណៈមេធាវីអាមេរិកាំងបានចេញរបាយការណ៍ដោយបង្ហាញថា រដ្ឋាភិបាល និងតុលាការកម្ពុជាបានប្រើបទញុះញង់ដើម្បីបង្ក្រាបអ្នកប្រឆាំង ចំពេលមានការបង្ក្រាបអ្នករិះគន់ និងគូប្រជែងនយោបាយរបស់គណបក្សកាន់អំណាច។
មេធាវីរបស់កញ្ញាបានស្នើឲ្យបញ្ជូនកញ្ញា សេង ធារី ទៅពន្ធនាគារជាតិនៅរាជធានីភ្នំពេញ ហើយស្នើឲ្យប្រធានាធិបតីអាមេរិកលោក Joe Biden ប្រើទស្សនកិច្ចមកកម្ពុជារបស់លោក ជំរុញឲ្យមានការដោះលែងមេធាវីខ្មែរអាមេរិកាំងរូបនេះ។
ប្រាំសប្តាហ៍បន្ទាប់ពីការកាត់ទោសនាង គណៈកម្មាធិការទំនាក់ទំនងការបរទេសនៃព្រឹទ្ធសភាសហរដ្ឋអាមេរិក បានអនុម័តច្បាប់ដែលជាប់គាំងជាយូរមកហើយ ដែលនឹងដាក់ទណ្ឌកម្មមន្ត្រីជាន់ខ្ពស់កម្ពុជាដែលជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស ដែលជាសញ្ញាបង្ហាញថាការបញ្ជូននាងទៅពន្ធនាគារអាចមានផលប៉ះពាល់សម្រាប់មេដឹកនាំកម្ពុជា។