លោក Zelenskyy នឹងជួបលោក Biden និងសមាជិកសភាអាមេរិកអំពីជំនួយទៅអ៊ុយក្រែន

ប្រធានាធិបតីអ៊ុយក្រែនលោក Vlodymyr Zelenskyy ដើរអមដោយលោក Mitch McConnell និងលោក Chuck Schumer នៅវិមានសភាអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។

ថ្លែង​នៅ​សាកល​វិទ្យាល័យ​ការពារជាតិ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ ​លោក Zelenskyy លើក​ឡើង​ថា​ ​អ៊ុយក្រែន​ត្រូវការ​ឈ្នះ​«សង្គ្រាមលើ​អាកាស​» ខណៈពេលដែល​លោកស្នើ​ឱ្យ​ប្រធានាធិបតី​អ៊ុយក្រែន​ លោក Volodymyr Zelenskyy នឹង​មាន​ឱកាស​បញ្ជាក់​ដោយ​ផ្ទាល់ពី​ករណី​ជំនួយ​អាមេរិក​ថ្មី ដើម្បី​ជួយ​ដល់​ប្រទេស​របស់​លោក​ ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​ ​ក្នុង​ពេល​ដែល​លោកជួប​ប្រជុំ​ជា​មួយសមាជិក​សភា​និង​ប្រធានាធិបតីសហរដ្ឋអាមេរិក​លោក​ Joe Biden នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោននៅ​ថ្ងៃ​អង្គារ​នេះ។ ​ ​

លោក​ Zelenskyy បាន​និយាយ​ថា​ លោក​នឹងប្រើប្រាស់​កិច្ចប្រជុំ​ទាំង​នេះ​ ​ដើម្បី​«និយាយ​ពីអ្វី​ដែលជា​លទ្ធផល​ដែល​អាច​សម្រេច​បាននៅ​ឆ្នាំ​ក្រោយ​ ដោយ​ផ្អែក​លើ​សមិទ្ធផល​ដែល​ទទួល​បាន​នៅ​ឆ្នាំនេះ។

ថ្លែង​នៅ​សាកល​វិទ្យាល័យ​ការពារជាតិ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ ​លោក Zelenskyy លើក​ឡើង​ថា​ ​អ៊ុយក្រែន​ត្រូវការ​ឈ្នះ​ «សង្គ្រាមលើ​អាកាស​» ខណៈពេលដែល​លោកស្នើ​ឱ្យ​ប្រធានាធិបតី​អ៊ុយក្រែន​ លោក Volodymyr Zelenskyy នឹង​មាន​ឱកាស​បញ្ជាក់​ដោយ​ផ្ទាល់ពី​ករណី​ជំនួយ​អាមេរិក​ថ្មី ដើម្បី​ជួយ​ដល់​ប្រទេស​របស់​លោក​ ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​ ​ក្នុង​ពេល​ដែល​លោកជួប​ប្រជុំ​ជា​មួយសមាជិក​សភា​និង​ប្រធានាធិបតីសហរដ្ឋអាមេរិក​លោក​Joe Biden នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោននៅ​ថ្ងៃ​អង្គារ​នេះ។ ​ ​

មាន​គ្រាប់​មីស៊ីល​ ដ្រូន​និង​យន្តហោះចម្បាំង​ជា​ច្រើន​ថែម​ទៀត​ ដើម្បី​ពង្រីក​ប្រព័ន្ធការពារ​ដែន​អាកាសរបស់​យោធាអ៊ុយក្រែន​។

លោក​ Zelenskyy​ ថ្លែង​ថា៖​ «វា​មាន​សារៈ​សំខាន់​ណាស់ ដែល​អ្នក​នយោបាយ​មិនបោះបង់​ចោល​កម្លាំង​ទាហាន​ គឺ​ដូចជា​យោធា​ត្រូវ​ការ​កាំភ្លើង​ដើម្បី​ប្រយុទ្ធ​ការពារ​ ​ហើយ​សេរីភាពត្រូវ​ការនូវ​ការ​រួប​រួម​គ្នា​ដូច្នេះ​ដែរ»។ ​

អ្នក​នាំពាក្យ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​សេតវិមាន​លោក​ John Kirby ​បាន​ប្រាប់ក្រុម​អ្នកសារព័ត៌មាន​ថា​ លោក​ Biden នឹង​ទទួល​បានព័ត៌មាន​ថ្មីៗ​ពី​លោក​ Zelenskyy​ ស្តី​ពី​ស្ថានភាព​សមរភូមិ​ប្រយុទ្ធក្នុង​ប្រទេស​អ៊ុយក្រែន​ ​ហើយ​លោក​នឹង​បញ្ជាក់​ច្បាស់​ទៅ​លោក​ប្រធានាធិបតី Zelenskyy​ ​ក៏​ដូច​ជា​ប្រជាជន​អ៊ុយក្រែន​ផង​ដែរ​ថា​ យើងនឹងបន្តជួយ​គាំទ្រ​ពួក​គេ​ ជា​ពិសេស​ក្នុង​ពេលដ៏​លំបាក​នៅ​ពេល​នេះ។

លោក ​Biden បាន​ស្នើ​សភា​អាមេរិក​ឱ្យ​អនុម័ត​កញ្ចប់​ជំនួយ​ថវិកា ដែល​មាន​ទឹក​ប្រាក់​ចំនួន​១១០​ ពាន់​លាន​ដុល្លារ​អាមេរិក​ ​សម្រាប់​ប្រទេស​អ៊ុយក្រែន​ ​អ៊ីស្រាអែល​ និង​សម្រាប់អាទិភាព​សន្តិសុខ​ជាតិ​អាមេរិក​ដទៃ​ផ្សេងៗ​ទៀត​។ ក្នុង​ចំនួន​ទឹក​ប្រាក់​ទាំង​នោះ​ អ៊ុយ​ក្រែន​នឹង​ទទួល​បាន​ជំនួយជាង​ ៦១ ​ពាន់​លាន​ដុល្លារ​។ ប៉ុន្តែ​ក្រុម​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ខាង​គណបក្ស​សាធារណរដ្ឋបានប្រឆាំង​នឹង​សំណើ​នេះ ដោយ​និយាយ​ថា​ ការ​ផ្លាស់​ប្តូរ​ក្នុង​ព្រំដែន​ដ៏​សំខាន់​របស់​អាមេរិក​មាន​ការ​ចាំបាច់ខ្លាំង​ជាង​៕​

អ្នកស្រី​ Carla Babb ចូលរួម​ផ្តល់​ព័ត៌មាន​ដល់​សេចក្តី​រាយការណ៍​នេះ​និង​ព័ត៌មាន​ខ្លះ​ដក​ស្រង់​មក​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​ Associated Press, Agence France-Presse និង​ Reuters។