មួយឆ្នាំក្រោយការរំដោះទីក្រុង Bucha ក្លាយជាកន្លែងនិម្មិតរូបនៃអំពើឃោរឃៅរបស់រុស្ស៊ី
Your browser doesn’t support HTML5
មួយឆ្នាំក្រោយកងកម្លាំងអ៊ុយក្រែនរំដោះទីក្រុង Bucha ដែលស្ថិតនៅជាយទីក្រុងកៀវចេញពីការកាន់កាប់របស់កងទ័ពរុស្ស៊ីកាលពីថ្ងៃទី៣១ ខែមីនាឆ្នាំទៅ ទីប្រជុំជនមួយនេះ បានក្លាយជានិម្មិតរូបនៃសកម្មភាពដ៏ឃោរឃៅរបស់រុស្ស៊ី និងជាចំនុចរបត់ដ៏សំខាន់មួយនៃសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន។ ក្នុងពេលកងទ័ពរុស្ស៊ីកាន់កាប់ទីក្រុងនេះ មានការបំផ្លិចបំផ្លាញយ៉ាងខ្លាំង។ ជនស៊ីវិលប្រមាណ១.៣៧៤នាក់ត្រូវបានសម្លាប់ ដែលក្នុងនោះមានកុមារ៣៨នាក់ក្នុងតំបន់កៀវផងដែរ។ អ្នកយកព័ត៌មានវីអូអេលោកស្រី Myroslava Gongadze បានអមដំណើរលោកអភិបាលក្រុង Bucha ដើម្បីពិនិត្យមើលស្ថានភាពនៅទីនោះ ក្នុងពេលមួយឆ្នាំក្រោយការរំដោះបានទីក្រុងនេះ។ លោក ជ្រា វណ្ណារិទ្ធ ប្រែសម្រួលដូចតទៅ៖