ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ.ស.ប ថា ជនស៊ីវិល​អ៊ុយក្រែន​ស្លាប់​ជិត​៨.៥០០​នាក់


រូបឯកសារ៖ បុគ្គលិក​ពេទ្យ​បាន​ផ្ទេរ​អ្នក​ដែល​រងរបួស​ពី​រថភ្លើង​ទៅកាន់​រថយន្ត​សង្គ្រោះ​នៅពេល​មកដល់​ពី​ទីក្រុង Lviv នៃ​ប្រទេស​អ៊ុយក្រែន​កាលពី​ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។
រូបឯកសារ៖ បុគ្គលិក​ពេទ្យ​បាន​ផ្ទេរ​អ្នក​ដែល​រងរបួស​ពី​រថភ្លើង​ទៅកាន់​រថយន្ត​សង្គ្រោះ​នៅពេល​មកដល់​ពី​ទីក្រុង Lviv នៃ​ប្រទេស​អ៊ុយក្រែន​កាលពី​ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។

អ.ស.ប.​និយាយ​នៅ​ថ្ងៃ​អង្គារនេះថា ចំនួនជន​ស៊ីវិលត្រូវ​បានសម្លាប់​ក្នុង​ប្រទេស​អ៊ុយក្រែនតាំង​ពី​រុស្ស៊ី​លុកលុយ​ពេញ​ទំហឹង​មា​ន​ជិត​៨.៥០០​នាក់ ​ដោយ​តួលេខ​ពិត​ប្រាកដទំនង​ជា​ច្រើន​ជាង​នេះ។

ការិយាល័យ​ឧត្តម​ស្នងការ​អ.ស.ប.​ទទួល​បន្ទុក​សិទ្ធិមនុស្ស ​(OHCHR) ​បាននិយាយ​នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយថា បន្ថែមលើចំនួន​មនុស្ស​ត្រូវ​សម្លាប់ ​ការិយាល័យ​នេះ​ក៏​បាន​បញ្ជាក់​ថា​ ជនស៊ីវិល​ជាង​១៤.០០០​នាក់​ទៀត​បានត្រូវ​របួស។

ទីភ្នាក់ងារ​នេះបាននិយាយថា «ការិយាល័យ OHCHR មានជំនឿ​ថា តួលេខពិតប្រាកដមានច្រើន​ជាង​នេះ​ ពីព្រោះ​ព័ត៌មានមកពី​កន្លែង​ខ្លះ ដែល​មានការប្រយុទ្ធគ្នាខ្លាំង​បានមក​ដល់យឺត ហើយ​របាយការណ៍​ជា​ច្រើន​រង់ចាំ​ការបញ្ជាក់​ការ​ពិត។ កង្វល់​ទាំង​នេះ​មាននៅទីក្រុង Mariupol ក្នុង​តំបន់ Donetsk ទីក្រុង​ Lysychansk Popasna និង​ Sievierodonetsk ក្នុង​តំបន់ Luhansk ដែលនៅ​ទី​ទាំងនោះមានការ​ចោទថា​មានជន​ស៊ីវិល​ច្រើន​នាក់​បានស្លាប់។

អ.ស.ប.បានថ្លែង​ថា នៅ​ពេល​៩​ថ្ងៃដំបូងនៃ​ខែមេសា​ខ្លួន​បានបញ្ជាក់​ថា មាន​ជន​ស៊ីវិល៤៤​នាក់​ លើកលែងតែម្នាក់​ បាន​ស្លាប់ដោយសារ«អាវុធ​ផ្ទុះ​នាំ​ឱ្យមាន​ផល​ប៉ះពាល់​លើតំបន់​ធំធេង‍»។

ពួក​មន្ត្រី​បាន​និយាយកាលពីថ្ងៃចន្ទ​ថា ​រុស្ស៊ី​និង​អ៊ុយក្រែន​បាន​ប្តូរ​ទាហាន​គ្នាជាង​២០០​នាក់ ​នៅ​ក្នុងការប្តូរ​អ្នកទោសថ្មីៗ​បំផុតរបស់ពួក​គេ។

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​និយាយ​ថា ទាហាន​ខ្លួន​១០៦​នាក់​ត្រូវ​បាន​ដោះលែងពីការ​ឃុំឃាំង​របស់​អ៊ុយក្រែន​ ចំណែក​ឯលោក Andriy Yermak ​នាយក​ខុទ្ទកាល័យ​ប្រធានាធិបតីអ៊ុយក្រែន​លោក Volodymyr Zelenskyy ​បានថ្លែង​ថារុស្ស៊ីបានដោះលែងអ្នកទោស​អ៊ុយក្រែន១០០នាក់។​

គ្មាន​សេចក្តី​ប្រកាស​ណា​មួយ​ប្រាប់សេចក្តីលម្អិតអំពី​ថា ​តើការ​ប្តូរអ្នក​ទោសទាំងនេះត្រូវបាន​ធ្វើ​ដោយ​បែបណា​ទេ។ លោក Yermak បាននិយាយនៅ​ក្នុង​Telegram ​ថា ​ទាហាន​អ៊ុយក្រែន​ខ្លះមាន​របួស​ធ្ងន់ និង​មាន​ជំងឺផងដែរ៕

ព័ត៌មាន​មួយ​ចំនួន​នៅ​ក្នុង​សេចក្ដីរាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន The Associated Press ទីភ្នាក់ងារ​ព័ត៌មាន Reuters និង​ទីភ្នាក់ងារ​ព័ត៌មាន Agence France-Presse។

XS
SM
MD
LG