កម្មករ​​​​​នៅ​រោងចក្រ​​ខ្ចប់បន្លែ​កូរ៉េខាង​ត្បូង​មានគ្រោះថ្នាក់​ស្លាប់​​ដោយ​​សារ​រូបយន្ត​​ឧស្សាហកម្ម

Pictures of the Week Asia Photo Gallery

ប៉ូលិស​បាននិយាយថា​រូបយន្ត​ឧស្សាហកម្មបានសម្លាប់កម្មករម្នាក់​នៅ​ឯរោងចក្រខ្ចប់បន្លែមួយកាលពីដើម​វិច្ឆិកា​នៅ​កូរ៉េ​ខាងត្បូង។

បុរស​នេះ​បាន​ស្លាប់ដោយសាររបួសក្បាល​និង​ដើមទ្រូងបន្ទាប់ពី​លោកត្រូវបានចាប់និង​រុញខ្ទប់​ខ្សែ​បន្ទះយន្ត​សម្រាប់បញ្ជូនវត្ថុពីកន្លែង​មួយទៅ​ទីមួយ​ទៀត​ដោយដៃរូប យន្ត​ម៉ាស៊ីន។

លោក​ធ្វើការ​ឱ្យក្រុមហ៊ុន​មួយ​ដែលដំឡើង​រូបយន្ត​ឧស្សាហកម្មហើយលោក​ត្រូវ​បាន​បញ្ជូនទៅ​កាន់រោងចក្រ​នោះដើម្បី​ពិនិត្យមើល​ថា​តើ​ម៉ាស៊ីននេះធ្វើការ​បាន​ល្អ​ឬ​ទេ។ រូបយន្ត​ដែល​មានដៃសម្រាប់លើក​និង​ដាក់វត្ថុ​មានប្រើច្រើនក្នុង​សហគមន៍​កសិកម្ម​កូរ៉េខាង​ត្បូង។

ប៉ូលិសនៅ​ស្រុក Goseong នាផ្នែកខាងត្បូងប្រទេស​បាន​និយាយកាលពី​ដើម​ខែវិច្ឆិកាថា​ពួក​គេ​ស៊ើបអង្កេតថាតើម៉ាស៊ីននេះ​មាន​បញ្ហាបច្ចេកទេសឬ​មានបញ្ហា​សុវត្ថិភាព។

ប៉ូលិស​មិន​បាន​ប្រាប់​អត្តសញ្ញាណ​បុរស​នេះទេ តែ​បានថា​លោកជា​បុគ្គលិកនៃក្រុម​ហ៊ុនមួយដែលដំឡើង​រូបយន្ត​ឧស្សាហកម្ម​ហើយ​លោក​បានត្រូវ​បានបញ្ជូនទៅ​កាន់​រោងចក្រ​នោះដើម្បី​ពិនិត្យមើលថា​តើ​ម៉ាស៊ីន​នេះធ្វើការ​បាន​ល្អ​ឬ​ទេ។

ប៉ូលិស​បានថ្លែងថាម៉ាស៊ីន​ដែល​បាន​បណ្តាល​ឱ្យ​កម្មករនេះ​ស្លាប់កាលពីថ្ងៃ​ទី៧ វិច្ឆិកា​ជារូបយន្ត​មួយ​ក្នុង​បណ្តារូបយន្ត​ពីរ​គ្រឿង​សម្រាប់​លើក​និងដាក់វត្ថុដែលត្រូវ​ប្រើនៅក្នុង​រោងចក្រ​នោះដែលខ្ចប់​ម្ទេសផ្លោកនិង​បន្លែឯទៀតៗ​ដឹក​ទៅលក់ក្នុងប្រទេស​អាស៊ីឯ​ទៀតៗ។ ម៉ាស៊ីន​បែបនេះ​មានប្រើ​ច្រើនក្នុងសហគមន៍​កសិកម្ម​កូរ៉េខាង​ត្បូង​ ដែល​មានបញ្ហាអ្នកធ្វើការតិច​ជាងមុន​និងមានអាយុច្រើន។

លោក Kang Jin-gi ដែល​ជា​ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៅ​ស្ថានីយ៍​ប៉ូលិស​ Gosong បានពោល​ថា​«រូបយន្តនេះមិនមែនជារូបយន្ត​ទំនើបដើរ​ដោយ​ប​ញ្ញា​សិប្បនិម្មិត​ទេ​ តែ ជា​ម៉ាស៊ីន​មួយ​ដែល​លើកប្រអប់​ទំនិញ​និងដាក់វាលើទម្រ​ឈើ»។

លោកបាននិយាយថាប៉ូលិសបាន​ធ្វើការ​ជា​មួយទីភ្នាក់ងារ​ពាក់ព័ន្ធ​ដើម្បីកំណត់ថាតើ​ម៉ាស៊ីន​នេះមាន​បញ្ហា​បច្ចេកទេសឬ​បញ្ហាសុវត្ថិភាព។

ប៉ូលិសម្នាក់ដែលមិន​ឱ្យបញ្ចេញ​ឈ្មោះលោក​បានថ្លែងថា«ជា​ការច្បាស់លាស់ នេះ មិន​មែន​ជា​ករណី​រូបយន្ត​ច្រឡំ​មនុស្សជា​មួយ​ប្រអប់ដាក់​វត្ថុ​ទេ-នេះ​មិន​មែន​ជា​ម៉ាស៊ីន​ជឿនលឿនទេ»៕

ប្រែសម្រួល​ដោយ​លោក ឈឹម សុមេធ