ខណៈ​ការ​ចរចា​នុយក្លេអ៊ែរ​នៅ​កំពុង​ជាប់គាំង​ កូរ៉េខាង​ជើង​ថា​អ្វីៗ​អាស្រ័យ​លើ​អាមេរិក​ក្នុងការ​ជ្រើសរើស​កាដូ​បុណ្យ​ណូអែល​

김정은 북한 국무위원장이 백두산 삼지연군 읍지구 준공식에 참석해 준공테이프를 끊었다고 북한 관영 조선중앙통신이 3일 보도했다.

កូរ៉េខាងជើង​នៅ​ថ្ងៃអង្គារ​នេះ​បាន​ចេញ​ការព្រមាន​ថ្មី​ចុងក្រោយ​បង្អស់​អំពី​ថ្ងៃផុត​កំណត់​ត្រឹម​ដំណាច់​ចុងឆ្នាំ​នេះ​ឲ្យ​សហរដ្ឋអាមេរិក​ផ្តល់​សម្បទាន​នៅក្នុង​ការ​ចរចា​នុយក្លេអ៊ែរ​ដែល​កំពុង​ឈាន​ចូល​មក​ដល់។

នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​បណ្តាញ​ផ្សព្វផ្សាយ​រដ្ឋអនុរដ្ឋមន្រ្តី​ក្រសួងការ​បរទេស​កូរ៉េខាងជើង​លោក Ri Thae Song ដែល​ជា​អ្នកសម្រប​សម្រួល​កិច្ចការ​ជាមួយ​សហរដ្ឋអាមេរិក​បាន​ថ្លែង​ថា​ ពេលនេះ‍ «វា​អាស្រ័យ​ទៅលើ​សហរដ្ឋអាមេរិក​ថាតើ​ខ្លួន​នឹង​ជ្រើសរើស​កាដូ​អ្វី​សម្រាប់​ថ្ងៃបុណ្យ​ណូអែល​ខាង​មុខ​នេះ‍‍»។

លោក Ri ក៏​បាន​រិះគន់ផងដែរ​ទៅលើ​កិច្ចប្រឹងប្រែង​របស់​សហរដ្ឋអាមេរិក​ ក្នុង​ការ​រៀបចំ​ឲ្យ​មាន​ការ​ចរចា​បន្ថែមទៀត​ជាមួយ​នឹង​កូរ៉េខាងជើង ​ដោយ​លោក​បាន​និយាយ​ថា​ការសន្ទនា​បែប​នេះ​ គឺ​ជា​ការកល​ល្បិច​ល្ងីល្ងើ​សម្រាប់​គោលបំណង​នយោបាយ។

ការ​ចរចា​នានា​ត្រូវ​បាន​ជាប់គាំង​ចាប់តាំង​ពី​ខែកុម្ភៈ​មក​ ខណៈ​កូរ៉េ​ខាងជើង​កំពុង​ព្យាយាម​ឲ្យ​សហរដ្ឋអាមេរិក​ដក​ទណ្ឌកម្ម​ចេញ​ មុន​នឹង​ខ្លួន​បោះបង់​ចោល​កម្មវិធី​នុយក្លេអ៊ែរ​ ដែល​ការ​ស្នើ​នេះ​ត្រូវ​បាន​ចា្រន​ចោល​ដោយ​សហរដ្ឋអាមេរិក។

ការ​ព្រមាន​នៅ​ថ្ងៃអង្គារ​នេះ​គឺ​ជា​សេចក្តីថ្លែងការណ៍​ថ្មីចុង​ក្រោយ​បង្អស់​ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មន្រ្តី​កូរ៉េខាងជើង​មុន​នឹង​ថ្ងៃ​ផុត​កំណត់​ចូល​មក​ដល់​ដែល​ត្រូវ​បាន​ដាក់​ដោយ​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក Kim Jong Un។

កាល​ពី​សប្តាហ៍មុន​ កូរ៉េខាងជើង​បាន​បាញ់​ជា​លើក​ទី៤ ​នូវ​អ្វី​ដែល​ខ្លួន​ហៅ​ថា​ជា​ប្រព័ន្ធគ្រាប់រ៉ុកែ្កត​ចម្រុះ​ដ៏​ធំ​មួយ​ និង​បាន​ព្រមាន​ថា​ខ្លួន​ប្រហែល​ជា​នឹង​បាញ់​មីស៊ីលផ្លោង​ឆ្លង​ទ្វីប​នៅ​តំបន់​ជុំវិញ​ប្រទេស​ជប៉ុន​ក្នុង​ពេលឆាប់ៗ​នេះ៕