សេតវិមានបានបញ្ចេញកំណត់ហេតុសភាមួយដែលត្រូវបានកែប្រែរបស់គណបក្សប្រជាធិបតេយ្យ ដើម្បីជាការឆ្លើយតបទៅនឹងការទទួលខុសត្រូវរបស់គណបក្សសាធារណរដ្ឋដែលបានចោទប្រកាន់ប៉ូលិស FBI លើការឈ្លបយកការណ៍ដោយបំពាន។
កំណត់ហេតុនោះត្រូវបានបញ្ចេញកាលពីថ្ងៃសៅរ៍ បីសប្តាហ៍បន្ទាប់ពីសមាជិកគណបក្សសាធារណរដ្ឋនៃគណៈកម្មាធិការនេះបានបោះឆ្នោតដើម្បីបញ្ចេញឯកសារមួយដែលចងក្រងដោយសមាជិកនៃគណៈកម្មាធិការស៊ើបការណ៍សភារបស់គណបក្សសាធារណរដ្ឋដែលមានលោក Devin Nunes ជាប្រធាន។
ការបញ្ចេញកំណត់ហេតុនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានការចរចាគ្នារវាងប៉ូលិស FBI និងលោកសមាជិកសភាជាន់ខ្ពស់ Adam Schiff នៃរដ្ឋ California ខាងគណបក្សប្រជាធិបតេយ្យ ដែលជាសមាជិកនៃគណៈកម្មាធិការស៊ើបការណ៍នេះ ជុំវិញថាតើព័ត៌មានអ្វីដែលមិនគួរបញ្ចេញជាសាធារណៈនោះ។
នៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃសៅរ៍ ក្នុងកម្មវិធី Justice with Judge Jeanine របស់ទូរទស្សន៍ Fox News លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និយាយថា កំណត់ហេតុរបស់សមាជិកគណបក្សប្រជាធិបតេយ្យគឺ «គ្មានន័យអ្វីទាំងអស់»។
លោក ត្រាំ បានថ្លែងប្រាប់អ្នកស្រី Jeanine Pirro ថា «អ្នកឃើញអ្វីដែលលោក Adam Schiff ធ្វើ។ លោកបានបើកកិច្ចប្រជុំមួយ ហើយលោកបានចាកចេញពីកិច្ចប្រជុំនោះ និងបានហៅអ្នកកាសែត។ ក្រោយមកបានបន្តិច ពួកគេមានព័ត៌មាន ប៉ុន្តែអ្នកមិនត្រូវធ្វើដូច្នេះទេ។ វាប្រហែលជាខុសច្បាប់»៕