បទសម្ភាសន៍ VOA៖ «បើ​ថ្ម​ចេះ​និយាយ»​ចង់​ឲ្យ​កូនខ្មែរ​កាន់​តែ​ស្រឡាញ់​និង​ឲ្យ​តម្លៃ​ខ្ពស់​លើ​វត្ថុបុរាណ​ខ្មែរ

អ៊ូច មករា គឺជា​ដឹកនាំ​ខ្សែ​ភាពយន្ត​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា។ (Courtesy Photo of Documentation Center of Cambodia)

«បើ​ថ្ម​ចេះ​និយាយ» តើ​វា​នឹង​និយាយ​យ៉ាង​ដូចម្តេច​មក​កាន់​កូន​ខ្មែរ?

កំណត់​និពន្ធ៖ «បើ​ថ្ម​ចេះ​និយាយ» តើ​វា​នឹង​និយាយ​យ៉ាង​ដូចម្តេច​មក​កាន់​កូន​ខ្មែរ? «បើ​ថ្ម​ចេះ​និយាយ» គឺ​ជា​ចំណងជើង​នៃ​ភាពយន្ត​ថ្មី​មួយ​ដែល​កំពុង​តែ​ផលិត​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដែល​គ្រោង​នឹង​ដាក់​បញ្ចាំង​នៅ​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧ ​ខាង​មុខ​នេះ។ នេះ​គឺ​ជា​ស្នាដៃ​ថ្មី​មួយ​ទៀត​ដែល​កំពុង​តែ​ដឹកនាំ​ថត​ដោយ​លោក អ៊ូច មករា។ ភាពយន្ត​នេះ​នឹង​ថត​នៅ​ក្នុង​ខេត្ត​ចំនួន​៥​គឺ ខេត្ត​កំពង់ធំ សៀមរាប បាត់ដំបង បន្ទាយមានជ័យ និង​ព្រះវិហារ។ សូម​ប្រិយមិត្ត​ស្តាប់​បទសម្ភាសន៍​តាមរយៈ​ទូរស័ព្ទ​រវាង​នាង​ ហុង ចិន្តា នៃ​ VOA ជាមួយ​នឹង​លោក អ៊ូច មករា ​អំពី​ភាពយន្ត​ថ្មី​នេះ​ដូច​តទៅ៖

Your browser doesn’t support HTML5

បទសម្ភាសន៍ VOA៖ «បើ​ថ្ម​ចេះ​និយាយ»​ចង់​ឲ្យ​កូនខ្មែរ​កាន់​តែ​ស្រឡាញ់​និង​ឲ្យ​តម្លៃ​ខ្ពស់​លើ​វត្ថុបុរាណ​ខ្មែរ

ទស្សនា​វីដេអូ​ក្លីប​ខ្លី​អំពី​ខ្សែភាពយន្ត«‍បើ​ថ្មី​ចេះ​និយាយ»​នៅ​ត្រង់​នេះ