ក្រុម​អ្នក​បោះឆ្នោត​នៅ​រដ្ឋ​ចំនួន៥​កំពុង​បោះឆ្នោត​បឋម

បុគ្គលិក​សម្រាប់​ការ​បោះឆ្នោត​ម្នាក់​ដាក់​ស្លាកសម្គាល់​ដែល​ប្រាប់​ឱ្យ​ធ្វើ​ការ​បោះឆ្នោត​តាម​ប្រៃសណីយ៍ កាលពី​ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០។

រដ្ឋ​ចំនួន៥​កំពុង​ធ្វើ​ការ​បោះឆ្នោត​បឋម​នៅ​ថ្ងៃ​អង្គារ​នេះ នៅ​ពេល​គណបក្ស​សាធារណរដ្ឋ​កំពុង​ប្រជែង​យក​អាសន:​ព្រឹទ្ធសភា​រដ្ឋ Kansas ក្នុង​ចំណោម​នៃ​ការ​ប្រកួតប្រជែង​សំខាន់ៗ។ ចំនួន​បេក្ខជន​១១រូប​កំពុង​ប្រជែង​ចាប់​យក​ឱកាស​សម្រាប់​ការ​បោះឆ្នោត​ជា​សកល​នៅ​ខែវិច្ឆិកា នោះ​ជា​ពេល​ដែល​ក្រុម​អ្នក​បោះឆ្នោត​នឹង​រើស​បេក្ខជន​មក​បំពេញ​អាសន:​ព្រឹទ្ធសភា​ដែល​ចូលនិវត្តន៍​ គឺ​លោក Pat Roberts។ លោក Pat Roberts បាន​គាំទ្រ​លោក​សមាជិក​សភា Roger Marshall ដែល​បេក្ខជន​បាន​ទទួល​ការ​គាំទ្រ​ពី​ក្រុម​មេដឹកនាំ​គណបក្ស​ផង​ដែរ។

អតីត​រដ្ឋមន្ត្រី​ការបរទេស​សម្រាប់​រដ្ឋ Kansas គឺ​លោក Kris Kobach និង លោកBob Hamilton ជា​ស្ថាបនិក​ក្រុមហ៊ុន​ផ្នែក​ប្រព័ន្ធទឹក​គឺជា​ដៃគូ​ប្រជែង​សំខាន់​សម្រាប់​មុខ​តំណែង​នេះ។

ការ​បាត់បង់​អាសន:​ព្រឹទ្ធសភា​រដ្ឋ Kansas របស់​គណបក្ស​សាធារណរដ្ឋ​ចុងក្រោយ​កើតឡើង​កាលពី​ឆ្នាំ១៩៣២។

បេក្ខជន​គណបក្ស​សាធារណរដ្ឋ​ដែល​ជាប់​ឆ្នោត​នៅ​ថ្ងៃអង្គារ​នេះ​ទំនង​ជា​ជាប់​នៅ​ខែវិច្ឆិកា តែ​បេក្ខជន​គណបក្ស​ប្រជាធិបតេយ្យ Barbara Bollier ដែល​បាន​ប្រមូល​ថវិកា​បាន​ច្រើន​ជាង​បេក្ខជន​គណបក្ស​សាធារណរដ្ឋ ហើយ​គណបក្ស​លោកស្រី​កំពុង​កើន​សំឡេង​ខ្លាំង​ដើម្បី​ធ្វើ​ឱ្យ​មាន​សំឡេង​ភាគច្រើន​បំផុត​ក្នុង​ព្រឹទ្ធសភា៕