អ្នកជំនាញព្រមានពីវិបត្តិអសន្ដិសុខស្បៀងនិងលំហូរចំណាកស្រុកទ្រង់ទ្រាយធំ បើទន្លេមេគង្គបន្តស្ថិតក្នុងសភាពលំបាកលំបិន
Your browser doesn’t support HTML5
វិបត្តិលំហូរចំណាកស្រុកទ្រង់ទ្រាយធំ និងវិបត្តិអសន្ដិសុខស្បៀង អាចកើតឡើងនាពេលខាងមុខ នៅតំបន់អាស៊ីអគ្នេយ៍ដីគោក បើសិនជាស្ថានភាពទន្លេមេគង្គបន្តសិ្ថតក្នុងសភាពយ៉ាប់យ៉ឺន ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ និងការសាងសង់ទំនប់វារីអគ្គិសនីនៅទាំងនៅតំបន់ខ្សែទឹកខាងលើ និងខ្សែទឹកខាងក្រោម។ នេះជាការព្រមានរបស់អ្នកជំនាញគឺ លោក Brian Eyler នាយកកម្មវិធីអាស៊ីអាគ្នេយ៍ និងកម្មវិធីថាមពល ធនធានទឹក និងចីរភាព នៅមជ្ឈមណ្ឌល Stimson។ លោក Eyler បានថ្លែងដូច្នេះ នៅក្នុងកិច្ចសម្ភាសជាមួយលោក អូន ឆេងប៉រ នៃវីអូអេ៕