ការវាយប្រហារភេរវកម្មនៅក្នុងទីក្រុងប៊្រុចសែល (Brussels) ប្រទេសប៊ែលហ្ស៊ិកពីរលើកជាប់ៗគ្នា បានសម្លាប់មនុស្សយ៉ាងតិច២១នាក់និងធ្វើឲ្យរបួសជាច្រើននោះ បានធ្វើឲ្យមានការព្រួយបារម្ភនិងការភ្ញាក់ផ្អើលយ៉ាងខ្លាំង រួមទាំងពលរដ្ឋកម្ពុជា ដែលរស់នៅទីនោះផងដែរ។ ការវាយប្រហារនោះត្រូវគេដឹងថា កើតឡើងនៅ ម៉ោងប្រមាណ៧ព្រឹក គឺនៅព្រលានយន្តហោះអន្តរជាតិ Zaventem និងមួយលើកទៀត កើតឡើងនៅក្នុងស្ថានីយរថភ្លើងក្រោមដី Metro ឈ្មោះ Maelbeek ដែលបានកើតឡើងនៅវេលាជាង១ម៉ោងក្រោយពីការវាយប្រហារលើកទី១នៅថ្ងៃនេះ។ លោក សុខ ខេមរា នៃ VOA បាន ជួបសម្ភាសតាមទូរស័ព្ទជាមួយលោក តាន់ ឆាន់នីន (Tann Chhannin) ជាអាជីវករ លក់គ្រឿងបម្លាស់រថយន្តនិងសាំងម្នាក់ក្នុងទីក្រុង Charleroi ជាប់ទីរាជធានីប្រ៊ុចសែលដែលមានការវាយប្រហារភេវកម្មនោះ។
សូមស្តាប់កិច្ចសម្ភាសន៍នេះ ដូចតទៅ៖
Your browser doesn’t support HTML5