បទសម្ភាសន៍ VOA៖ រដ្ឋមន្រ្តីការបរទេសអាមេរិកថាអាមេរិកចង់មាន «ទំនាក់ទំនងវិជ្ជមាន» ជាមួយកម្ពុជា សង្កត់ធ្ងន់លើការបោះឆ្នោតត្រឹមត្រូវ និងតម្លាភាពនៅមូលដ្ឋានទ័ពជើងទឹករាម
Your browser doesn’t support HTML5
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានផ្តល់បទសម្ភាសន៍ផ្តាច់មុខមួយដល់ លោក ស៊ុន ណារិន នៃ VOA នៅសណ្ឋាគារសុខា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន និងជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានអាស៊ាននៅឆ្នាំនេះ។ ប្រធានបទរួមមានដំណើរទស្សនកិច្ចរបស់ប្រធានសភាសហរដ្ឋអាមេរិក អ្នកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ វិបត្តិមីយ៉ាន់ម៉ា និងការបោះឆ្នោតនៅកម្ពុជានៅឆ្នាំក្រោយ និងមូលដ្ឋានទ័ពជើងទឹករាមដ៏ចម្រូងចម្រាសរបស់កម្ពុជា។សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍ទាំងស្រុងរវាង លោក ស៊ុន ណារិន និង រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken ដូចតទៅ៖