ប្រទេសចិនទាមទារយកសមុទ្រចិនខាងត្បូងស្ទើរទាំងស្រុង ក៏ប៉ុន្តែប្រទេស វៀតណាម និងរដ្ឋាភិបាលបួនទៀត មានការទាមទារនៅក្នុងតំបន់នេះដែរ ដោយរួមទាំងកោះ Spratly ដែលគេជឿថាស្ថិតនៅពីលើកំណប់រ៉ែដ៏ធំមួយ។
ដោយMarianne Brown
ទីក្រុងហាណូយ៖ គំនូរថ្មីនៅលើលិខិតឆ្លងដែន ដែលប្រទេសចិនបានចេញឲ្យប្រើ កំពុងធ្វើឲ្យមានភាពជ្រួលជ្រើមនៅក្នុងទ្វីបអាស៊ី។ លិខិតឆ្លងដែនថ្មី មានផែនទីនៃដែនដីដែលប្រទេសដទៃទៀតទាមទារដែរ។ ដែនដីនេះ មានរួមបញ្ចូលសមុទ្រចិនខាងត្បូង ដែលប្រទេសវៀតណាមទាមទារ។ មន្រ្តីកំពុងស្វែងរកមធ្យោបាយផ្ទាល់របស់ខ្លួន ដើម្បីដោះស្រាយបញ្ហានេះ។

លិខិតឆ្លងដែនថ្មីបានធ្វើឲ្យមានភាពជ្រួលជ្រើមនៅក្នុងតំបន់ បណ្តាលឲ្យមានការតវ៉ាពីប្រទេសជាច្រើន រួមទាំងប្រទេសវៀតណាម។
លោកវរសេនីយ Luong Van Son ស្នងការរងនៃកងនគរបាលព្រំដែនប្រចាំខេត្ត Lao Cai ថ្លែងថា អ្នកកាន់លិខិតឆ្លងដែនថ្មី បានទទួលសេចក្តីអនុញ្ញាតឲ្យចូលក្នុងប្រទេស ក៏ប៉ុន្តែមន្រ្តីចេញទិដ្ឋាការឲ្យ នៅលើក្រដាសដាច់ដោយឡែក។
លោក Luong ពន្យល់ថា នេះជាមធ្យោបាយ«បណ្តោះអាសន្ន»សម្រាប់បញ្ហានេះ ដែលក្រសួង រដ្ឋាភិបាលនានាបានយល់ព្រមគ្នា ហើយថាមកទល់នឹងពេលនេះប្រទេសចិនមិនទាន់មានប្រតិកម្មទេ។ លោកថ្លែងថា គំនូរនៅលើលិខិតឆ្លងដែន ជា«ការរំលោភធ្ងន់»លើអធិបតេយ្យភាពរបស់វៀតណាម ហើយសហគមន៍អន្តរជាតិមិនទទួលស្គាល់ផងទេ។
កាលពីសប្តាហ៍មុន អ្នកនាំពាក្យក្រសួងការបរទេស វៀតណាម លោក Luong Thanh Nghi បានតវ៉ាប្រឆាំងនឹងគំនូរថ្មីក្នុងលិខិតឆ្លងដែនចិន។
លោកថ្លែងថា ក្រសួងលោកបានបញ្ជូនលិខិតការទូតមួយច្បាប់ទៅស្ថានទូតចិននៅក្រុង ហាណូយ ប្រឆាំងទល់នឹងចំណាត់ការរបស់ចិន ហើយសុំឲ្យចិនទុកលិខិតឆ្លងដែននេះជាមោឃៈ។ ប្រទេស ហ្វីលីពីននឹងកោះតៃវ៉ាន់ ក៏បានប្រឆាំងជំទាស់ដែរ។
នៅទីក្រុង ម៉ានីល កាលពីថ្ងៃចន្ទ អ្នកនាំពាក្យក្រសួងការបរទេស ហ្វីលីពីន លោក Raul Hernadez ថ្លែងថា អាជ្ញាធរនៅទីនោះ នៅកំពុងទទួលយកលិខិតឆ្លងដែនថ្មីនៅឡើយ សម្រាប់ដាក់ពាក្យសុំទិដ្ឋាការ។
«យើងអាចនិយាយថា យើងកំពុងពិចារណាអំពីជម្រើសផ្សេងៗទៀត ដើម្បីធ្វើសកម្មភាពជាបន្តបន្ទាប់។ ខ្ញុំមិនដឹងថាជាជម្រើសអ្វីនៅឡើយទេ»។
លិខិតឆ្លងដែននោះ ក៏មានរួមទាំងដែនដីដែលប្រទេស ឥណ្ឌា ទាមទារដែរ។ ជាការឆ្លើយតប មន្រ្តីស្ថានទូត ឥណ្ឌា នៅក្រុង ប៉េកាំង បានបោះត្រាពុម្ពនៃផែនទីផ្ទាល់មួយរបស់ក្រុងញូឌែលី ពីលើទិដ្ឋាការចិនដែលមានផែនទី នោះវិញ។
ក្រុមអ្នកសង្កេតការណ៍ និយាយថា ចំណាត់ការនេះជាភាគមួយនៃនិន្នាការដែលចិនកំពុងធ្វើដើម្បីបញ្ជាក់អំពីការទាមទាររបស់ខ្លួនលើដែនដីនៅក្នុងតំបន់។ ក្រសួងការបរទេសចិននិយាយថា ផែនទីទឹកសមុទ្រដែលមានបោះពុម្ពលើលិខិតឆ្លងដែនថ្មី មិនមែនសំដៅទៅរកប្រទេសណាមួយដោយជាក់លាក់ទេ៕
ប្រែសម្រួលដោយ កែរ យ៉ាន