អនុប្រធានាធិបតីអាមេរិក៖ សហរដ្ឋអាមេរិកនឹងបន្តដាក់សម្ពាធឲ្យមីយ៉ាន់ម៉ាត្រឡប់មកផ្លូវប្រជាធិបតេយ្យវិញ
Your browser doesn’t support HTML5
នៅថ្ងៃពុធនេះ អនុប្រធានាធិបតីអាមេរិក អ្នកស្រី Kamala Harris ដែលមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងហ្សាការតានៃប្រទេសឥណ្ឌូណេស៊ី បានថ្លែងថា សហរដ្ឋអាមេរិកនឹងបន្តដាក់សម្ពាធលើប្រទេសមីយ៉ាន់ម៉ា ដើម្បីឲ្យប្រទេសមួយនេះមានលទ្ធិប្រជាធិបតេយ្យ។ ជាមួយគ្នានេះផងដែរ មេដឹកនាំអាស៊ានបានលើកឡើងថា កិច្ចព្រមព្រៀង ៥ចំណុចដែលបានឯកភាពគ្នាតាំងពីជាង ២ឆ្នាំមុន នៅតែជាឯកសារយោងដ៏សំខាន់ ដើម្បីដោះស្រាយវិបត្តិនយោបាយក្នុងប្រទេសមីយ៉ាន់ម៉ា។ សហរដ្ឋអាមេរិកប្រកាសគាំទ្រកិច្ចព្រមព្រៀង៥ចំណុចនេះ។ លោក ស៊ុន ណារិន រាយការណ៍ឲ្យវីអូអេពីទីក្រុងហ្សាការតានៃប្រទេសឥណ្ឌូណេស៊ីដូចតទៅ៖