ភ្នំពេញ —
នៅពេលដែលកម្រិតនៃការផ្តល់ការអប់រំរបស់រដ្ឋាភិបាលកម្ពុជានៅទាបនៅឡើយនោះ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិហៅកាត់ថា USAID បានផ្តល់ការគាំទ្រផ្នែកថវិកាដល់ការបង្កើតកម្មវិធីសិក្សាបែបជឿនលឿនមួយសម្រាប់បង្រៀនដល់សិស្សានុសិស្សនៅតាមសាលាបឋមសិក្សា និងនៅថ្នាក់អនុវិទ្យាល័យ។
កម្មវិធីសិក្សាថ្មីនេះត្រូវរៀបរៀងឡើងក្នុងសៀវភៅដែលមានឈ្មោះថា សៀវភៅបំណិនជីវិតឬ Life Skills Book ដែលសហការបង្កើតដោយក្រសួងអប់រំយុវជន និងកីឡា ក្រសួងកិច្ចការនារី និងអង្គការអប់រំពិភពលោក។
សៀវភៅបំណិនជីវិតនេះចែកចេញជា៣០ប្រធានបទផ្សេងគ្នា ដោយបង្ហាញពីការអប់រំ ដែលមានលក្ខណៈវិទ្យាសាស្ដ្រតាមគម្រូប្រទេសអភិវឌ្ឍ ក្នុងនោះមានសៀវភៅ ដែលផ្តោតលើការអប់រំអំពីអាជីពងាយៗ ដូចជាការបណ្តុះពូជ ការដាំផ្សិត ការជួសជុលគ្រឿងចក្របឋម ការងារសំណង់ ការចិញ្ចឹមមាន់ និងមុខរបរជាងកាត់សក់ជាដើម។ ក្រៅពីនោះ សៀវភៅបំណិនជីវិតបានអប់រំអំពីសិល្បៈ ការយល់ដឹង និងថែរក្សាបរិស្ថាន ការរៀបចំលំនៅដ្ឋាន និងអនាម័យ ការបង្រៀនអំពីផ្នែកសេដ្ឋកិច្ចគ្រួសារ និងការសន្សំប្រាក់ រួមទាំងការបង្ការការញៀនគ្រឿងញៀនផងដែរ។
សៀភៅនេះត្រូវបានសម្ពោធជាផ្លូវការកាលពីថ្ងៃអង្គារទី២៨ខែមករា ក្រោយពីបានដាក់ឲ្យប្រើប្រាស់សាកល្បងនៅក្នុងសាលាចំនួនចំនួន១៣០ ក្នុងខេត្តកំពង់ចាម ខេត្តសៀមរាប ស្វាយរៀង ព្រៃវែង ខេត្តកំពង់ធំ និងខេត្តក្រចេះ។
លោកឃើត ប្រិដដិនប៊ើហ្គ (Kurt Bredenberg) ទីប្រឹក្សាគម្រោងអភិវឌ្ឍន៍ការអប់រំមូលដ្ឋាននៅកម្ពុជាហៅថា IBEC ដែលជាគម្រោងមួយរបស់ USAID មានប្រសាសន៍ថា ក្រោយពីពិធីសម្ពោធសៀវភៅបំណិនជីវិតនេះ សៀវភៅនេះនឹងជួយលើកទឹកចិត្តការរៀនសូត្ររបស់សិស្សានុសិស្សកម្ពុជា។
«ខ្ញុំគិតថា វាជាការចាំបាច់សម្រាប់កូនសិស្ស ពីព្រោះកូនក្មេងច្រើនមើលកម្មវិធីសព្វថ្ងៃនេះ ដែលមានមុខវិជ្ជាច្រើន ដូចជារូបវិទ្យា គីមី ហើយពួកគេគិតថា មិនសូវបានជួយផ្នែកបំណិនដែលគេចង់បានដើម្បីប្រកួតប្រជែងក្នុងទីផ្សារការងារ។ ដូច្នេះវាជាក្តីសង្ឃឹមរវាងក្រសួង និងយើងថា ការប្រើប្រាស់សៀវភៅនេះអាចទាក់ទាញកូនសិស្សឲ្យចូលសាលារៀនវិញ ហើយពួកគេនឹងមានចំណាប់អារម្មណ៍ចំពោះកម្មវិធីសិក្សាឡើងវិញ»។
ប្រទេសកម្ពុជាជាប្រទេសសមាជិកមួយក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលហៅកាត់ថា អាស៊ាន ដែលមានសមាជិកសរុបដប់ប្រទេសហើយដែលនឹងត្រូវបង្កើតជាសហគមន៍តែមួយនៅឆ្នាំ២០១៥ខាងមុខ។
ការបង្កើតសហគមន៍រួមនេះនឹងក្លាយជាឱកាសបើកទូលាយផ្នែកចលនាបន្លាស់ទីរបស់ប្រជាជាតិជាសមាជិកនៃអង្គការតំបន់មួយនេះដើម្បីស្វែងរកការងារធ្វើក្នុងបណ្តាប្រទេសជាសមាជិក។
ប៉ុន្តែការព្រួយបារម្ភនោះគឺថា កម្ពុជាមានកម្រិតគុណភាពអប់រំតិចជាងប្រទេសជឿនលឿនសំខាន់ៗជាច្រើនក្នុងសមាគមនេះ ដូចជាប្រទេសថៃ វៀតណាម សិង្ហបុរី ម៉ាឡេស៊ី ឬប្រទេសហ្វ៊ីលីពីនជាដើម។
យោងតាមរបាយការណ៍របស់ក្រសួងអប់រំកម្ពុជាឲ្យដឹងថា សិស្សានុសិស្សដែលបានបញ្ចប់ការសិក្សានៅកម្រិតវិទ្យាល័យមានត្រឹមតែ២៧ភាគរយតែប៉ុណ្ណោះ ស្របពេលដែលអត្រាបោះបង់ការសិក្សានៅថ្នាក់បឋមសិក្សានៅមានកម្រិតខ្ពស់ពោលគឺរហូតទៅដល់២០ភាគរយ និងការបោះបង់ការសិក្សានៅកម្រិតអនុវិទ្យាល័យមាន១០ភាគរយ។
លោកហង្ស ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងនៅក្នុងពិធីសម្ពោធសៀវភៅសិក្សាលើផ្នែកបំណិនជីវិតក្នុងទីក្រុងភ្នំពេញថា កម្ពុជាត្រូវការកែទម្រង់ផ្នែកសិក្សាធិការជាចាំបាច់។
«ដើម្បីកាត់បន្ថយនូវអត្រាបោះបង់ចោលការសិក្សា យើងត្រូវកែលម្អឡើងវិញនូវកម្មវិធីសិក្សាដើម្បីឲ្យកម្មវិធីសិក្សានេះមានលក្ខណៈជាក់ស្តែង ទន់ភ្លន់ ឆ្លើយតបទៅនឹងទីផ្សារការងារ។ ដូច្នេះហើយខ្ញុំយល់ឃើញថា សៀវភៅបំណិនជីវិតទាំង៣០នេះឆ្លើយតបយ៉ាងខ្លាំងទៅនឹងកំណែទម្រង់នៃវិស័យអប់រំ»។
សៀវភៅអប់រំអំពីបំណិនជីវិតនេះចាប់ផ្តើមដាក់ឲ្យប្រើប្រាស់ក្នុងសាលាបឋមសិក្សាទាំង១៣០ ចាប់តាំងពីឆ្នាំ២០១២មកម្ល៉េះ ក្រោមក្របខណ្ឌគម្រោងជំនួយរយៈពេលប្រាំឆ្នាំរបស់ USAID។ ជំនួយរយៈពេលប្រាំឆ្នាំនេះមានទឹកប្រាក់ចំនួនដប់លានដុល្លារអាមេរិក។ សិស្សានុសិស្សយ៉ាងតិចចំនួន៤០០០០នាក់កំពុងស្ថិតក្រោមការអប់រំតាមសៀវភៅថ្មីនេះ។
សៀវភៅនេះពោរពេញទៅដោយខ្លឹមសារកម្រិតខ្ពស់មួយដែលអាចយកទៅបង្រៀន ទាំងនៅសាលាបឋមសិក្សា និងនៅអនុវិទ្យាល័យ។
លោកស្រី Rebecca Black នាយិកាបេសកកម្មនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) នៅកម្ពុជាយល់ថា សៀវភៅនេះនឹងជួយផ្តល់ឲ្យកម្ពុជានូវការអប់រំបែបប្រទេសរីកចម្រើនមួយ។
«ការសម្រេចបាននូវកម្មវិធីសិក្សានេះធ្វើឲ្យប្រទេសកម្ពុជាដើរស្របជាមួយប្រទេសដទៃទៀតក្នុងតំបន់ ដូចជាប្រទេសម៉ាឡេស៊ី និងប្រទេសថៃ។ប្រទេសទាំងនេះមានកម្មវិធីសិក្សាផ្នែកបំណិនជីវិតជឿនលឿនកំពុងបង្រៀនដល់សិស្សានុសិស្សរបស់គេនៅតាមសាលា»។
លោកស្រីក៏បានកត់សម្គាល់ផងដែរថា កម្មវិធីសិក្សានេះមិនត្រឹមតែជួយលើកស្ទួយបំណិនវិជ្ជាជីវៈប៉ុណ្ណោះទេ ប៉ុន្តែនឹងជួយជំរុញផងដែរនូវការសិក្សាផ្នែកពាណិជ្ជកម្ម ផ្នែកបច្ចេកវិទ្យាព័ត៌មាន និងបំណិនដែលទាក់ទងទៅនឹងបរិស្ថាន និងសង្គមជាដើម។
ដោយឡែកលោកស្រីអ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានលើកឡើងថា ការបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ស្ត្រី និងកុមារជាការចាំបាច់សម្រាប់ឲ្យពួកគេចូលរួមចំណែកក្នុងផ្នែកសេដ្ឋកិច្ចគ្រួសារ និងគ្រប់គ្រងមុខជំនាញរបស់ពួកគេ។
នៅក្នុងសៀវភៅសិក្សាអំពីបំណិនជីវិតនេះមានឯកសារសម្រាប់ចែកជូនដល់កូនសិស្ស មានកម្មវីធីបង្រៀនតាមការបញ្ចាំងស្លាយ និងមានវិធីវាយតម្លៃកូនសិស្ស ដែលធ្វើឲ្យការបង្រៀនមានភាពល្អិតល្អន់។ ដូច្នេះគ្រូបង្រៀន ឬកូនសិស្សអាចជ្រើសរើសយកប្រធានបទលើសពីមួយសម្រាប់ការបង្រៀន ឬការរៀន។
លោកឃើត ប្រិដដិនប៊ើហ្គ បញ្ជាក់ថា កង្វះគ្រូគឺជាការបញ្ហាប្រឈមសម្រាប់ការបង្រៀនតាមសៀវភៅបំណិនជីវិតនេះ ដែលជាឧបសគ្គនៅក្នុងការពង្រីកការបង្រៀនឲ្យបានឆាប់រហ័សនៅតាមបណ្តាសាលាផ្សេងទៀត។
លោកកឹម តារា ប្រធានអង្គការអប់រំពិភពលោក ពន្យល់ថា ការជ្រើសរើសយកខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកំពង់ធំ និងខេត្តក្រចេះនេះគឺដោយសារខេត្តទាំងនេះស្ថិតក្នុងចំណោមខេត្តក្រីក្រ ដែលគួរតែយកចិត្តទុកដាក់ផ្នែកធនធានមនុស្ស។
«យើងចាត់ទុកខេត្តទាំងអស់នេះជាខេត្តក្រីក្រ ហើយនៅតំបន់ដាច់ស្រយាល ដូច្នេះហើយបានជាយើងជ្រើសរើសយកខេត្តទាំងនេះ។ គោលបំណងសំខាន់របស់យើងគឺធ្វើយ៉ាងណាឲ្យកូនក្មេងគ្រប់ស្ថានភាព ទាំងអ្នកមាន ទាំងអ្នកក្រ អាចចូលរៀនបានទាំងអស់គ្នា»។
បន្ថែមពីនេះ លោករដ្ឋមន្ត្រីហង្ស ជួនណារ៉ុនពន្យល់ថា ការសិក្សាតាមសៀវភៅបំណិនជីវិតនេះគឺជាយានមួយជួយតម្រង់ការបណ្តុះវិជ្ជាជីវៈដល់យុវសិស្ស ដែលបានឈប់រៀន មុនបញ្ចប់កម្រិតវិទ្យាល័យ។
«សិស្សអាចបន្តការសិក្សាបន្តទៀត ជាពិសេសចប់ពីថ្នាក់ទី៧ដល់ថ្នាក់ទី៩ បន្ទាប់មកគេអាចទៅធ្វើការងារ ឬមួយបន្តសិក្សានៅសាលាបណ្តុះបណ្តាលវិជ្ជាជីវៈណាមួយ»។
លោកហង្ស ជួនណារ៉ុនក៏ចង់ឃើញកម្មវិធីសិក្សាតាមសៀវភៅថ្មីនេះត្រូវពង្រីកឲ្យបានទូលំទូលាយនៅតាមបណ្តាសាលាផ្សេងៗនៅទូទាំងប្រទេសកម្ពុជាផងដែរ៕