គូប្រជែងបេក្ខជនអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក J.D. Vance និងលោក Tim Walz ប្រឈមនូវអ្វីដែលអាចការជជែកដេញដោលដ៏សំខាន់មួយដែលមិនប្រក្រតីនៅថ្ងៃអង្គាម៉ោងនៅសហរដ្ឋអាមេរិកនៅពេលដែលបេក្ខជនទាំង២ប្រកួតប្រជែងដើម្បីសន្លឹកឆ្នោតផ្តាច់ព្រ័ត្រដ៏សំខាន់បំផុតរបស់ប្រទេសអាមេរិកដែលនៅសល់តែប៉ុន្មានសប្តាហ៍ទៀតមុនការបោះឆ្នោត។
ការល្បងកម្លាំងចុងក្រោយបង្អស់រវាងលោក Walz អភិបាលរដ្ឋ Minnesota ខាងបក្សប្រជាធិបតេយ្យដែលត្រូវបានជ្រើសរើសដោយអ្នកស្រីប្រធានាធិបតី Kamala Harris និងលោក Vance សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋមកពីរដ្ឋ Ohio ដែលជាបេក្ខជនអនុប្រធានាធិបតីរបស់លោក Donald Trump ទំនងជាយុទ្ធនាការឃោសនាបោះឆ្នោតចុងក្រោយសម្រាប់ឆ្នាំ២០២៤នេះ។
លោក Trump បានបដិសេធការជជែកដេញដោលលើកទី២ជាមួយអ្នកស្រី Harris ដែលមានន័យថាការណ៍នេះអាចជាឱកាសលើកចុងក្រោយដើម្បីឃើញបេក្ខជនទាំង ២តទល់មុខគ្នា។
លោក Vance អាយុ៤០ឆ្នាំនិងលោក Walz អាយុ៦០ឆ្នាំបានអះអាងរៀងៗខ្លួនថាជាសំឡេងពិតប្រាកដនៃបណ្តារដ្ឋដែលមិនទាន់សម្រេចគាំទ្របេក្ខជនណាមួយនៅផ្នែកកណ្តាលភាគខាងលិច រួមមានរដ្ឋ Michigan និងរដ្ឋ Wisconsin ដែលអាចសម្រេចការបោះឆ្នោតដ៏ស្រួចស្រាល់ដែលនៅសល់តែ៥សប្តាហ៍ទៀតប៉ុណ្ណោះ។
ប្រវត្តិសាស្ត្រប្រាប់ឱ្យដឹងថាការជជែកដេញដោលបេក្ខជនអនុប្រធានាធិបតីជាចំណាត់ការមួយកម្រមានការយកចិត្តទុកដាក់ខ្លាំងណាស់។ ក៏ប៉ុន្តែ នៅក្នុងយុទ្ធនាការបោះឆ្នោតមួយដែលបានអ្នកស្រី Kamala Harris ជំនួសប្រធានាធិបតីអាមេរិកលោក Joe Binden ដែលមិនធ្លាប់មានកាលពីពេលមុននៅក្នុងការប្រកួតប្រជែងនេះ ការជជែកដេញដោលនៅថ្ងៃអង្គារអាចបានបន្ថែមការសំខាន់។
ការប្រកួតប្រជែងនេះបានឃើញលោក Vance និងលោក Trump ប្រើប្រាស់វោហា សាស្ត្របំបែកបំបាក់កើនឡើងហើយថែមទាំងការចោទប្រកាន់មិនពិតអំពីជនអន្តោប្រវេសន៍បរិភោពសត្វចិញ្ចឹមលេង ដែលមានន័យថាការជជែកដេញដោលនេះស្ទើរតែធានាដើម្បីធ្វើឱ្យការជជែកដេញដោលដ៏ក្តៅគគុកនៅក្នុងទូរទស្សន៍៕