ទាំងវៀតណាមនិងអាមេរិកបានប្រារព្ធការរំលឹកដល់សង្គ្រាមវៀតណាមកាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងពិធីខុសៗគ្នា២នៅក្នុងទីក្រុងហូជីមិញដែលគេស្គាល់ថា ជាទីក្រុងសៃហ្គន។
កាលពីព្រឹកថ្ងៃព្រហស្បតិ៍នោះដែរ ក្រុមជនជាតិវៀតណាមបានស្លៀកសម្លៀកបំពាក់ជាកម្មករ កសិករ និងកងទ័ពបានដើរក្បួនព្យុះហយាត្រានៅខាងក្រៅវិមានបង្រួបបង្រួមជាតិ ដែលនៅទីនោះជាការមកដល់របស់រថក្រោះរបស់ក្រុមកុម្មុយនិស្តដែលសម្គាល់ពីការបញ្ចប់នៃការប្រយុទ្ធគ្នាកាលពី៤០ឆ្នាំមុន។
កាលពីថ្ងៃត្រង់ ស្ថានកុងស៊ុលសហរដ្ឋអាមេរិកបានឧទ្ទិសស្លាកឈ្មោះរបស់លោក Charles McMahon និងលោក Darwin Judge ដែលអ្នកទាំង២ជាទាហានជើងទឹកហើយជាជនជាតិអាមេរិកាំងចុងក្រោយបង្អស់ដែលបានស្លាប់នៅក្នុងសង្គ្រាមវៀតណាម។
ចំពោះសហរដ្ឋអាមេរិកវិញ វៀតណាមជានិមិត្តរូបនៃការបរាជ័យខាងយោធា។សម្រាប់វៀតណាម ថ្ងៃទី៣០ ខែមេសា ជាថ្ងៃជ័យជម្នះ។
អ្នកស្រី Phung Thi Khuyen អតីតកងទ័ពបាននិយាយថា បន្ទាប់ពី៤០ឆ្នាំចាប់តាំងប្រទេសបានរំដោះ មានការអភិវឌ្ឍនិងភាពរុងរឿង។ ខ្ញុំសប្បាយរីករាយ ដែលវៀតណាមខាងត្បូងនិងខាងជើងបានរួបរួមគ្នាហើយប្រទេសនេះមានសន្តិភាពនិងភាពរុងរឿង។
លោក TedOsius ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសវៀតណាមបាននិយាយថា លោកមានការសប្បាយរីករាយដែលបានឃើញការរីកលូតលាស់នៅក្នុងប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះក្នុងប៉ុន្មានទសវត្សរ៍នេះ៕