លោក​អនុ​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​ប្រាប់​វ៉េណេស៊ុយអេឡា​ថា «យើង​នៅ​ជា​មួយ​អ្នក»

អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ Mike Pence ថ្លែង​នៅ​ក្នុង​មជ្ឈមណ្ឌល​ Iglesia Doral Jesus Worship អំពី​វិបត្តិនយោបាយ​ក្នុងប្រទេស​វ៉េណេស៊ុយអេឡាកាលពី​ថ្ងៃទី​ ០១ ខែមករា ឆ្នាំ២០១៩។

​អនុប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក Mike Pence និយាយ​ថា៖ «សហរដ្ឋ​អា​មេរិក​អំពាវ​នាវ​ដល់​ប្រទេស​ទាំងអស់​ឲ្យ​ទទួល​ស្គាល់​លោក Juan Guaidoជា​ប្រធានា​ធិបតី​វ៉េណេស៊ុយអេឡា​ហើយ​នឹង​ជ្រើសរើស​យកសេរីភាព»។

លោក​អនុ​ប្រធានា​ធិបតី Pence បាន​មាន​ប្រសាសន៍​ទៀត​ថា ​សហរដ្ឋ​អាមេរិក ​នឹង​គាំទ្រ​វ៉េណេស៊ុយអេឡា នៅពេល​ដែល​មានការ​តស៊ូ​អំណាច​រវាង​ប្រ​ធា​នាធិបតី Nicolas Maduroនិង​លោកJuan Guaido មេដឹកនាំ​ក្រុម​ប្រឆាំង។ លោក​អនុប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​បាន​ព្រមាន​ថា «លោក Nicolas Maduroនឹង​មិន​អាច​សាក​ល្បង​ការ​ដោះ​ស្រាយ​របស់​សហរដ្ឋ​អាមេរិក​ទេ»។

លោក​អនុ​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​បាន​និយាយ​នៅឯ​ជំនួប​កាល​ពី​ថ្ងៃ​សុក្រជាមួយ​ពួក​ជន​និរទេស​ខ្លួន​និង​មេដឹកនាំ​សហគមន៍​វ៉េណេស៊ុយអេឡានៅ​ក្នុង​ទីក្រុង​ Miami ​ដែល​បាន​ចូល​រួម​នៅ​ក្នុងការ​ពិភាក្សា​តុមូល​នៅឯមជ្ឈមណ្ឌល​សាស​នា​មួយ​ដោយ​និយាយ​ជាភាសា​អេស្ប៉ាញ។ ​លោក​បាន​និយាយ​ទៀត​ថា «មេដឹកនាំ​ទាំង​នេះ ​បានប្រមូល​ផ្តុំ​គ្នា​នៅ​ទី​នេះ​ហើយលោក​ប្រធានា​ធិបតី​នេះ​នៅ​ក្នុង​រដ្ឋ​បាល​របស់​យើង ​នឹង​បន្ត​គាំទ្រអស់​លោក ​អ្នក​ រហូត​ទាល់​តែ​ការ​ឈឹចាប់​បាន​ចប់​ហើយ​សេរីភាព​ត្រូវ​បាន​ស្តារឡើង​វិញ»។

លោក Guaido ជា​ប្រធានរដ្ឋ​សភា​ជាតិ​ដែល​ត្រួតត្រា​ដោយ​គណបក្ស​ប្រឆាំង ​បានប្រ កាស​ខ្លួន​លោក​ជា​ប្រធានា​ធិបតី​អន្តរកាល​កាល​ពី​សប្តាហ៍​មុន​បន្ទាប់​ពី​សភា​បាន​ប្រ កាស​ការ​ជាប់​ឆ្នោត​របស់​លោក Maduro ​កាល​ពី​ខែ​ឧសភា​ឆ្នាំ​ទៅ​ថាខុសច្បាប់ ​នៅ ពេល​ដែល​បេក្ខជន​ខាង​គណបក្ស​ប្រឆាំង​ជា​ច្រើន​បាន​ធ្វើ​ពហិ​ការ​មិន​ចូល​រួម​ការ​បោះ ឆ្នោត​ឬ​ត្រូវ​បាន​គេ​រារាំង​មិន​ឲ្យ​ឈរឈ្មោះ​បោះ​ឆ្នោត។ សហរដ្ឋ​អាមេរិក ​បាន​ទទួល​ស្គាល់​លោកGuaido ជា​ប្រធានា​ធិបតី​អន្តរកាល៕