​សហរដ្ឋ​អាមេរិក​នឹង​យក​ពន្ធគយ​២៥​ភាគរយ​​មាន​ទឹក​ប្រាក់​៥០​ពាន់​លាន​ដុល្លារលើ​ការ​នាំ​ចូល​ទំនិញ​​ចិន

រូបឯកសារ៖ រោង​ចក្រ Borusan Mannesmann ​ដេល​ផលិត​បំពង់​ដែក នៅ​ក្រុង Baytown រដ្ឋ​តិចសាស។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ​ត្រាំ​ នឹង​ចាត់​វិធានការ​ដោយ​យក​ពន្ធ​គយ​២៥​ភាគរយ​ដែល​មាន​តម្លៃ​ជាទឹក​ប្រាក់៥០​ពាន់​លាន​ដុល្លារ​នៃការ​នាំ​ចូលទំ​និញ​របស់​ចិន ​ដែល​កំពុង​ពង្រីក​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ប្រទេស​២​ដែល​មាន​សេដ្ឋ​កិច្ច​ធំ​បង្អស់​របស់​ពិភព​លោក។

ប្រធានា​ធិបតី​ ត្រាំ កាល​ពីថ្ងៃ​សុក្របាន​ធ្វើ​ទៅ​តាមការ​សន្យា​ស្តី​ពី​អ្វី​ដែល​លោក​ពិចារណា​ថា​ជា​ការ​ធ្វើ​ពាណិជ្ជកម្ម​មិន​ត្រឹម​ត្រូវ​ដោយ​ប្រទេស​ចិន ​ដាក់​ពន្ធគយ​លើ​ទំនិញ​ដែល​បច្ចេក​វិទ្យា​ឧស្សា​ហកម្ម​សំខាន់ៗ។

​លោក​ប្រធានា​ធិបតី​ ត្រាំ ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ដែល​បាន​ចេញ​ផ្សាយ​ដោយ​សេតវិមាន​ថា៖ «ពន្ធគយ​ទាំង​នេះ​មាន​សារៈ​សំខាន់​ដើម្បី​រារាំង​ការ​ផ្ទេរ​បច្ចេក​វិទ្យា និង​កម្មសិទ្ធ​បញ្ញា​អាមេរិកាំង​មិន​ត្រឹម​ត្រូវ​ដែល​នឹង​ការ​ពារការ​ងារ​ការងារ​អាមេរិក»។

អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​និយាយ​ថា​ សហរដ្ឋ​អាមេរិក​«ធ្វើ​ឲ្យ​មាន​សង្គ្រាម​ពាណិជ្ជកម្ម»។

​ទីភ្នាក់​ងារ​ព័ត៌មាន​ស៊ីនហួ​ផ្លូវការ​នៃ​ប្រទេស​ចិន​បាន​ដក​ស្រង់​សម្តី​អ្នក​នាំ​ពាក្យ​នោះ​មក​ចុះ​ផ្សាយ​ថា «​យើងនឹង​យក​ពន្ធ​គយ​ភ្លាមៗ​ដែល​មាន​ទំហំ​ដូចគ្នា​ដែរ។​ លទ្ធផល​នៃ​ការ​ចរចា​សេដ្ឋ​កិច្ច​និង​ពាណិជ្ជកម្ម​កាល​ពី​ពេល​មុន​ឥឡូវ​នេះ​នឹង​លែង​មាន​ឥទ្ធិពល»។

ចិន​ក៏​ធ្វើ​បញ្ជី​ឈ្មោះ​ផលិតផល​សហរដ្ឋ​អាមេរិកដែល​យក​ពន្ធ​មាន​តម្លៃ​៥០​ពាន់​លាន​ដុល្លារ​ដែល​នឹង​ប្រឈម​ការ​យក​ពន្ធគយ រួម​មាន​ផលិតផល​កសិកម្ម​ដែល​អាច​ឲ្យ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​មូលដ្ឋាន​អ្នក​បោះឆ្នោត​របស់​លោក​ត្រាំ​នៅ​ក្នុង​តំបន់​ជនបទ៕