វ៉ាស៊ីនតោន —
នៅពេលស្ថានការណ៍នយោបាយក្នុងប្រទេសថៃកំពុងមានភាពតានតឹង ហើយ ពួកយោធាបានប្រកាសប្រើច្បាប់អាជ្ញាសឹកគ្រប់គ្រងសន្តិសុខប្រទេសជាបណ្តោះអាសន្ននោះ លោក ហ្វ៊ីល រ៉ប៊ឺតសុន (Phil Robertson) នាយករងនៃអង្គការសិទ្ធិមនុស្ស Human Rights Watch ប្រចាំតំបន់អាស៊ី បានថ្លែងប្រាប់វីអូអេកាលពីថ្ងៃអង្គារពីរាជធានីបាងកកមកថា៖
«ចំពោះពលករចំណាកស្រុកជាច្រើនមកពីប្រទេសកម្ពុជា និងភូមា ខ្ញុំគិតថា ពេលនេះ ជាពេលផុយស្រួយខ្លាំងណាស់ ក្នុងពេលដែលពួកគេពិតជាមិនដឹងច្បាស់ថា មានអ្វីកើតឡើង ទាំងចំពោះសេដ្ឋកិច្ច ទាំងចំពោះស្ថានការណ៍សង្គមក្នុងប្រទេសថៃនោះ។ ដូច្នេះជាការណ៍ពិត សម្រាប់ពលករចំណាកស្រុកក្នុងស្ថានការណ៍ច្របូកច្របល់នេះ បើពួកគេទាំងនេះអាចរក្សាភាពស្ងប់ស្ងាត់បាន នោះជារឿងឆ្លាតបំផុតសម្រាប់ពួកគេ»។
ក្រុមមន្ត្រីក្នុងតំបន់ ដែលធ្វើការទាក់ទងនឹងពលករក្នុងប្រទេសថៃ បានឲ្យដឹងថា ពលករមកពីប្រទេសជិតខាង ដែលទៅធ្វើការជាជាងសំណង់ កម្មករនេសាទ ថែសួន ច្រូតកាត់នៅប្រទេសថៃមានប្រមាណ៣លាននាក់ ក្នុងនោះកម្ពុជាមាន ជាង២៥ម៉ឺននាក់ ខណៈពេលដែលប្រទេសថៃមានអំពើហិង្សាកើតឡើងរវាង គណបក្សនយោបាយកាន់អំណាចគឺគណបក្យ ភឿ ថៃ និងគណបក្សជំទាសថៃ គឺគណបក្សប្រជាធិបតេយ្យ។
លោកផៃ ស៊ីផាន អ្នកនាំពាក្យរបស់រដ្ឋាភិបាលមួយរូប បានអះអាងថា ស្ថានទូតកម្ពុជាក្នុងប្រទេសថៃបានជូនដំណឹងអំពីបញ្ហាស្ថានការណ៍ក្នុងប្រទេសថៃដល់ពលករកម្ពុជាក្នុងប្រទេសថៃហើយ។
«ខាងការងារទូតនឹង គេបានជម្រាបជូនប្រជាពលរដ្ឋខ្មែរ កុំឲ្យដើរផ្តេសផ្តាស់ រក្សាភាពស្ងប់ស្ថាត់នៅនឹងកន្លែង ហើយកុំឲ្យទៅជិតកន្លែងគេប្រមូលផ្តុំ»។
យោធាថៃបានជូនដំណឹងពីការបិទព្រំដែនរវាងប្រទេសទាំងពីរ កម្ពុជាថៃមួយរយៈសិនដែរ ក្នុងពេលមានភាពតានតឹងនេះ ហើយលោកថា កម្ពុជាគ្មានជម្រើសអ្វីក្រៅពីការគោរពតាមការស្នើសុំរបស់ប្រទេសថៃនោះទេ។
ក្រុមយោធាប្រទេសថៃបានចាប់ផ្តើមប្រកាសច្បាប់អាជ្ញាសឹកកាលពីថ្ងៃអង្គារនេះ ដោយកាន់កាប់តំបន់សំខាន់ៗក្នុងរាជធានីបាងកកផងដែរដើម្បីអ្វីមួយដែលពួកយោធាអះអាងថា ដើម្បីធានាសន្តិភាព និងសណ្តាប់ធ្នាប់សាធារណៈ ហើយបានស្នើសុំឲ្យភាគីនយោបាយថៃទាំងពីរចូលមករកតុចរចាគ្នា ក្រោយពីមានបាតុកម្មហិង្សាកើតឡើងជាច្រើនខែរវាងគូប្រជែងនយោបាយទាំងពីរនេះ ដែលធ្វើឲ្យមានមនុស្សស្លាប់ និងរបួសជាច្រើននោះ។ ក្រុមយោធាបានបដិសេធថា មិនមែនជាការធ្វើរដ្ឋប្រហារយោធា៕