បេក្ខជនឈរឈ្មោះប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋដែលមានសង្ឃឹមជាប់ បាននិយាយនៅក្នុងវេទិកាជជែកដេញដោលកាលពីថ្ងៃសៅរ៍នៅរដ្ឋSouth Carolina ថា លោកប្រធានាធិបតីអាមេរិក Barack Obama មិនគួរជ្រើសតាំងចៅក្រមជំនួសលោក Antonin Scalia ដែលជាចៅក្រមតុលាការកំពូលដែលបានស្លាប់នោះទេ ហើយគួរតែទុកភារកិច្ចនេះឲ្យអ្នកបន្តវេនរបស់លោក។
មហាសេដ្ឋីអចលនទ្រព្យលោក Donald Trump ដែលបាននាំមុខគេនៅក្នុងការស្ទង់មតិសាធារណៈថ្នាក់ជាតិនោះ បានហៅមរណភាពរបស់លោក Scalia ប៉ុន្មានម៉ោងមុនពេលដែលវេទិកាជជែកដេញដោលចាប់ផ្តើម ថាជាដំណើរថយក្រោយនៃពួកអភិរក្សនិយមនៅសហរដ្ឋអាមេរិក ហើយលោកបានបន្ថែមថា វាអាស្រ័យលើលោក Mitch McConnell មេដឹកនាំសំឡេងភាគច្រើនរបស់ព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋ ក្នុងការពន្យារពេលនៃដំណើរការជ្រើសតាំងនេះ ដូច្នេះទើបភាពយុត្តិធម៌មិនអាចត្រូវបានគេបញ្ជាក់បានមុនពេលដែលលោក Obama ចាកចេញពីតំណែងនៅខែមករាឆ្នាំក្រោយនេះ។
លោក Marco Rubio សមាជិកព្រឹទ្ធសភានៃរដ្ឋ Florida លោក Ted Cruz សមាជិកព្រឹទ្ធសភានៃរដ្ឋ Texas លោក John Kasich អភិបាលរដ្ឋ Ohio និងលោក Ben Carson អតីតវេជ្ជបណ្ឌិតវះកាត់ប្រព័ន្ធសរសៃប្រសាទសុទ្ធតែបាននិយាយថា លោក Obama មិនគួរធ្វើការជ្រើសតាំងនោះទេ។
លោក Jeb Bush អតីតអភិបាលរដ្ឋ Florida បានយល់ខុសពីដៃគូប្រជែងរបស់លោក ដោយលោកបានមានប្រសាសន៍ថា វាគឺជាសិទ្ធិរបស់ប្រធានាធិបតីក្នុងការជ្រើសតាំងបេក្ខជនទី៤សម្រាប់តំណែងនេះ ប៉ុន្តែលោកនឹងមិនរំពឹងថា លោក Obama នឹងធ្វើការជ្រើសរើសដោយផ្អែកលើមតិភាគច្រើននោះទេ៕