ឥឡូវនេះរដ្ឋអាជ្ញាអាមេរិកមានច្បាប់អាចចោទមន្ត្រីបរទេសពីបទស៊ីសំណូកបាន

រូបឯកសារ៖ អគារ​របស់​ក្រសួង​យុត្តិធម៌​សហរដ្ឋអាមេរិក​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។

​សកម្មជន​ខាង​ប្រឆាំង​អំពើ​ពុករលួយ​និង​ខាង​តម្លាភាព​របស់​រដ្ឋាភិបាល និយាយ​ថា ​ច្បាប់​អាមេរិកាំង​ថ្មី​មួយ​ដែល​អនុញ្ញាតរដ្ឋអាជ្ញា​សហព័ន្ធ​ឱ្យ​ចោទប្រកាន់​ពី​បទព្រហ្មទណ្ឌ​ប្រឆាំង​លើមន្ត្រី​រដ្ឋាភិបាល​បរទេស ដែល​ទារ​ឬ​ទទួល​សំណូក​ពី​ក្រុមហ៊ុន​អាមេរិកាំង នឹង​បំពេញ​ចន្លោះ​ប្រហោង​ធំ​មួយនៅក្នុងការប្រយុទ្ធជា​សាកល​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ។

ច្បាប់បញ្ចៀសការជំរិតយក​ប្រាក់កាស​បរទេស (FEPA) ដែល​ជាផ្នែក​មួយ​នៃ​ច្បាប់​អនុញ្ញាត​ខាង​ការ​ការពារជាតិ (National Defense Authorization Act) ត្រូវ​បាន​លោក​ប្រធានាធិបតី ​Joe Biden ​ចុះហត្ថលេខា​កាលពី​ខែធ្នូ។ ​អ្នកគាំទ្រ​ច្បាប់​នេះ​និយាយថា វា​នឹង​បំពេញ​បន្ថែម​ដល់ច្បាប់​ស្តីពី​អំពើ​ពុករលួយ​បរទេស ​(FCPA) ​ដែលមាន​ជិត​ ៥០​ ឆ្នាំ​មកហើយ។ ច្បាប់​នេះ​ធ្វើឱ្យ​បុគ្គល​នៅ​អាមេរិក​ដែលសូកប៉ាន់ ​ឬ​ធ្វើឱ្យ​មាន​ឥទ្ធិពល​លើ​មន្ត្រី​បរទេសដោយ​សូកប៉ាន់​ ជា​អំពើ​ឧក្រិដ្ឋ។

ជាទៀងទាត់ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិកបាន​ចោទប្រកាន់​តាមរយៈ​ច្បាប់​ស្តីពី​អំពើ​ពុករលួយ​បរទេស ​ប្រឆាំងនឹង​ក្រុមហ៊ុន​អាមេរិកាំង​ដែល​ទាក់ទិននឹង​អំពើ​ពុករលួយនៅ​ប្រទេស​ក្រៅ ​ទើប​តែ​រហូត​ដល់​ពេល​នេះ​ គឺលទ្ធភាព​នៅ​មានកម្រិតដើម្បី​ដាក់​ទណ្ឌកម្មក្រុមមន្ត្រី​ដែល​ទារ ឬ​ទទួល​សំណូក៕