សេតវិមានបានប្រកាសជ្រើសតាំងលោក William A. Heidt ជាឯកអគ្គរដ្ឋទូត ស.រ.អាថ្មីប្រចាំប្រទេសកម្ពុជា។ លោកប្រធានាធិបតីស.រ.អា បារ៉ាក់ អូបាម៉ា បានប្រកាសការជ្រើសតាំងនេះឡើងនៅថ្ងៃអង្គារនេះ ដោយរួមជាមួយនឹងការប្រកាសជ្រើសតាំងក្រុមមន្ត្រីជាន់ខ្ពស់ផ្សេងៗទៀត ដែលត្រូវកាន់មុខតំណែងដទៃទៀតក្នុងរដ្ឋបាលរបស់លោក។
ប្រសិនបើលោកត្រូវបានទទួលការយល់ព្រមពីព្រឹទ្ធសភា លោក William A. Heidt នឹងត្រូវជំនួសលោក William E.Todd ដែលជាឯកអគ្គរដ្ឋទូតស.រ.អាប្រចាំកម្ពុជាបច្ចុប្បន្ន ក្រោយពីលោកចប់អាណតិ្តនៅពេលខាងមុខ។
លោក William A. Heidt ធ្លាប់កាន់មុខតំណែងសំខាន់ៗ ជាអ្នកការទូតជាន់ខ្ពស់ នៅបរទេស និងជាមន្ត្រីជាន់ខ្ពស់ក្នុងក្រសួងការបរទេសស.រ.អាផងដែរ៕