អាមេរិក«ខឹងសម្បា»នឹងការវាយប្រហាររបស់អ៊ីស្រាអែលដែលសម្លាប់បុគ្គលិកផ្តល់ជំនួយ៧នាក់
Your browser doesn’t support HTML5
អ្នកនាំពាក្យសន្តិសុខជាតិសេតវិមានលោក John Kirby និយាយថា សហរដ្ឋអាមេរិកមានការ«ខឹងសម្បា» ទៅនឹងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ដែលបានសម្លាប់បុគ្គលិកមនុស្សធម៌ចំនួន៧នាក់ របស់អង្គការ ដែលមានស្នាក់ការក្នុងរដ្ឋធានីវ៉ាស៊ីនតោន ហើយលោកបានស្នើដល់អ៊ីស្រាអែលឱ្យធ្វើការបន្ថែមទៀតដើម្បីធានាថា ជនស៊ីវិលនិងបុគ្គលិកផ្តល់ជំនួយមនុស្សធម៌ទទួលបានការការពារ។ អ្នកស្រី Cindy Saine អ្នកឆ្លើយឆ្លងព័ត៌មានការទូតជាន់ខ្ពស់នៃវីអូអេ មានសេចក្តីរាយការណ៍មួយជុំវិញរឿងនេះពីក្រសួងការបរទេសអាមេរិក។ លោក ជ្រា វណ្ណារិទ្ធ ជូនសេចក្តីប្រែសម្រួលដូចតទៅ៖