សហរដ្ឋ​អាមេរិក​ទាមទារ​ឲ្យ​ប្រទេស​រុស្ស៊ី​បិទ​ស្ថាន​កុងស៊ុល​របស់​ខ្លួន​នៅ​ទីក្រុងSan Francisco

អគារ​ស្ថានកុងស៊ុល​របស់​ប្រទេស​រុស្ស៊ី​នៅ​ក្នុង​ទីក្រុង​ San Francisco ប្រទេស​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក​កាលពី​ថ្ងទី ៣១ សីហា ២០១៧។

សហរដ្ឋ​អាមេរិក​បាន​បញ្ជា​ឲ្យ​ប្រទេស​រុស្ស៊ី​បិទ​ស្ថាន​កុងស៊ុល​របស់​ខ្លួន​នៅ​ក្នុង​ទីក្រុង San Francisco ​ហើយនឹង​ស្ថានកុងស៊ុល​ឧបសម្ព័ន្ធ​២​ផ្សេងទៀត​នៅ​ចុង​សប្តាហ៍​នេះ នេះតាម​ការ​បញ្ជាក់​របស់ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិកកាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

ចំណាត់ការ​នេះ​ជាការ​ឆ្លើយតប​ទៅនឹង​ការទាម​ទារ​របស់​រដ្ឋាភិបាល​ក្រុង​មូស្គូ​ឲ្យ​ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​កាត់​បន្ថយ​បុគ្គលិក​ការទូត​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​រុស្ស៊ី។

លោកស្រី Heather Nauert ​អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ​បាន​និយាយក្នុង​សេចក្តី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ថា «ដោយ​មានការ​អង្វរ​សុំ​ពី​ពលរដ្ឋ​រុស្ស៊ី យើង​តម្រូវ​ឲ្យ​រដ្ឋាភិបាល​រុស្ស៊ី​បិទ​អគ្គកុងស៊ុល​របស់​ខ្លួន​ក្នុង​ទីក្រុង San Francisco ដែល​ជា​ឧបសម្ព័ន្ធ​ស្ថាន​កុងស៊ុល​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីន​តោននិង​ឧប​សម្ព័ន្ធស្ថាន​កុងស៊ុល​ក្រុង​ញូវយ៉ក‍»។ លោកស្រី​បាន​និយាយ​ទៀត​ថា ​កាល​បរិច្ឆេទ​នៃ​ការបិទ​ស្ថាន​កុងស៊ុល​នោះ​គឺ​នៅ​ថ្ងៃ​ទី២ ​ខែ​កញ្ញា។

លោក Sergei Lavrovរដ្ឋ​មន្រ្តីការ​បរទេសរុស្ស៊ី​បាន​សម្តែង​នូវ​ការសោកស្តាយ​ អំពីការ​បិទ​ស្ថានកុងស៊ុល​នេះ​ភ្លាម​ៗ​បន្ទាប់​ពីការ​ប្រកាស​នេះ​បាន​ធ្វើ​ឡើង។

ការ​ប្រកាស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​បាន​កត់​សម្គាល់​ពីព្រឹត្តិការ​ណ៍​ថ្មី​ៗ​នៃ​ជម្លោះ​ខាង​ការទូតដ៏​ធំមួយ​ដែល​បណ្តាល​មក​ពី​ការដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​ទៅលើ​ប្រទេស​រុស្ស៊ី​ដែល​បាន​ចូល​ជាធរមាន​កាល​ពីខែ​មុន៕