គិលានុបដ្ឋាយិកាអាមេរិកាំងម្នាក់ដែលបានប៉ះពាល់មេរោគ Ebola ក្នុងពេលធ្វើការជាអ្នកស្ម័គ្រចិត្តនៅក្នុងប្រទេស ស្យេរ៉ា ឡេអូន បានត្រូវបញ្ជូនមកដល់មន្ទីរព្យាបាលរោគមួយនៅវិទ្យាស្ថានជាតិសុខាភិបាល ហៅកាត់ថា NIH របស់សរអា នៅជិតក្រុង វ៉ាស៊ីនតោន។
វិទ្យាស្ថាន NIH និយាយថាគិលានុបដ្ឋាយិកានេះមិនបានធ្វើការពិសោធន៍ថាមានឆ្លងមេរោគ Ebola ទេ ហើយក៏មិនបានសំគាល់អត្តសញ្ញាណ ឬប្រាប់អំពីស្ថានភាព ឬទំនាក់ទំនងវិជ្ជាជីវៈជាមួយអង្គការណាមួយរបស់គាត់នៅឡើយដែរ៕