ស.រ.អា​សម្របសម្រួល​​ទំនាក់ទំនង​ការទូត​ជាមួយ​វៀតណាម​ឡើង​វិញ ២០​ឆ្នាំ​ក្រោយ​ការ​ដួល​រលំ​ក្រុង​សៃហ្គន

កង​យោធា​ជើង​ទឹក​អាមេរិក​នៅ​លើ​នាវា​ USS Blue Ridge រុញ​ឧទ្ធម្ភាគចក្រ​ចូល​ក្នុង​ទឹក​សមុទ្រ​នៅ​ជាយសមុទ្រ​វៀតណាម ដើម្បី​ទុក​កន្លែង​សម្រាប់​ការ​ហោះហើរ​ជម្លៀស​ចេញ​ពី​ក្រុង​សៃហ្គន នៅ​ថ្ងៃ​ទី២៩ ខែ​មេសា ឆ្នាំ​១៩៧៥។

ការ​សម្របសម្រួល​ទំនាក់ទំនង​ឡើង​វិញ​​រវាង​សហរដ្ឋអាមេរិក និង​វៀតណាម បាន​ធ្វើ​ឡើង​ក្នុង​ឆ្នាំ​ ១៩៩៤ នៅ​ពេល​សហរដ្ឋអាមេរិក​បាន​លុបចោល​ទណ្ឌកម្ម​ពាណិជ្ជកម្ម​ អាយុ​កាល​ ១៩​ឆ្នាំ​ ប្រឆាំង​នឹង​វៀតណាម ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​កិច្ចសហប្រតិបត្តិការ​ពី​ភាគី​វៀតណាម​ ក្នុង​ការ​ទទួល​រ៉ាប់រង​​ពលរដ្ឋ​អាមេរិកាំង​ ដែល​នៅ​តែ​បាត់ខ្លួន​ពី​សង្រ្គាម។

ម្ភៃ​ឆ្នាំ​ក្រោយ​ពី​ការ​ចូលកាន់កាប់​ក្រុង​សៃហ្គន​ ដោយ​កងទ័ព​វៀតណាម​ខាងជើង អតីត​ប្រធានាធិបតី​លោក​ប៊ីល គ្លីនតុន (Bill Clinton) បាន​ប្រកាស​ពី​ការ​ដាក់ទំនាក់ទំនង​ការទូត​ឡើង​វិញ​រវាង​សហរដ្ឋអាមេរិក​ និង​វៀតណាម។

លោក​គ្លីនតុន​បាន​មាន​ប្រសាសន៍​ថា៖ «នេះ​ជា​ឱកាស​សម្រាប់ផ្សះផ្សា​មុខ​របួស​របស់​យើង»។ លោក​បាន​ថ្លែង​ដូចនេះ ដោយ​ប្រើ​ពាក្យ​ពេចន៍​ប្រើ​ដោយ​អតីត​ប្រធានាធិបតី​អាមេរិក​ លោក អាប្រាហាម លីងកុន (Abraham Lincoln) នៅ​ចុង​បញ្ចប់​សង្រ្គាម​ស៊ីវិល។

លោក​បាន​បន្ត​ថា៖ «យើង​មាន​របួស​ទាំង​នោះ​អស់រយៈពេល​ជា​យូរ​មក​ហើយ។ ឥឡូវ​នេះ​ ជា​ពេល​យើង​ងាក​ទៅ​រក​ការ​ស្រុះស្រួល​គ្នា​វិញ»។

លោក​គ្លីនតុន ដែល​ធ្លាប់​ជា​និស្សិត​បាតុករ​មួយ​រូប​ប្រឆាំង​នឹង​សង្រ្គាម​វៀតណាម បាន​ជៀសផុត​បាន​ការ​ចុះ​បញ្ជី​ចូល​បម្រើការ​ឲ្យ​យោធា។ ហើយ​បញ្ហា​ការ​ចុះ​បញ្ជី​ចូល​បម្រើការ​ឲ្យ​យោធា​នេះ​ ត្រូវ​បាន​លោក​គ្លីនតុន​ផ្ទាល់លើកឡើង​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក។

ការ​សម្របសម្រួល​ទំនាក់ទំនង​ឡើង​វិញរវាង​សហរដ្ឋអាមេរិក និង​វៀតណាម បាន​ធ្វើ​ឡើង​ក្នុង​ឆ្នាំ​ ១៩៩៤ នៅ​ពេល​សហរដ្ឋអាមេរិក​បាន​លុបចោល​ទណ្ឌកម្ម​ពាណិជ្ជកម្ម​ អាយុ​កាល​ ១៩​ឆ្នាំ​ ប្រឆាំង​នឹង​វៀតណាម ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​កិច្ចសហប្រតិបត្តិការ​ពី​ភាគី​វៀតណាម​ ក្នុង​ការ​ទទួល​រ៉ាប់រងពលរដ្ឋ​អាមេរិកាំង​ ដែល​នៅ​តែ​បាត់ខ្លួន​ពី​សង្រ្គាម។

យោធា​អាមេរិក​ដាក់​ទង់ជាតិ​នៅ​លើ​មឈូស​ដាក់​សាកសពទាហាន​អាមេរិក​ ដែល​បាន​ស្លាប់​អំឡុងពេល​សង្រ្គាម​វៀតណាម នៅ​ព្រលានយន្តហោះ​ Noi Bai ក្រុង​ហាណូយ​កាល​ពី​ថ្ងៃ​ទី០៩ ខែ​ធ្នូ ឆ្នាំ​២០០៨។

ទោះ​បី​ជា​មាន​ចំណាត់ការ​ដូចនេះ​ក្តី នៅ​តែ​មាន​ការ​ដាក់​ពន្ធដារ​ខ្ពស់នៅ​ឡើយ​ទៅ​លើ​ទំនិញ​នាំ​ចេញ​ពី​វៀតណាម​ ស្រប​ពេល​ដែល​វៀតណាម​កំពុង​រង់​ចាំ​ការ​ទទួល​បាន​ឋានៈ​ជា​ «ប្រជាជាតិ​ទទូល​បាន​ការ​អនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម» ។ វៀតណាម​ប្រហែល​អាចទទួល​បានឋានៈ​នេះ​ បន្ទាប់​ពី​ការ​ពង្រីក​កម្មវិធី​កំណែទម្រង់​ទីផ្សារ​សេរី​របស់​ខ្លួន។

សមាជិក​ព្រឹទ្ធសភាមក​ពី​គណបក្ស​សាធារណរដ្ឋ​លោក John McCain តំណាង​ឲ្យ​រដ្ឋ​ Arizona បាន​ណែនាំ​លោក​គ្លីនតុន​ ឲ្យ​ធ្វើ​សេចក្តី​សម្រេច​លើ​ការ​សម្របសម្រួល​ទំនាក់ទំនង​រវាង​អាមេរិក និង​វៀតណាម ក្នុង​ឆ្នាំ​ ១៩៩៥។ លោក​ McCain គឺ​ជា​ អតីត​អ្នក​បើកយន្តហោះ​សម្រាប់​យោធា​ជើង​ទឹក ដែល​បាន​ជាប់​ពន្ធនាគារ​ជា​ឈ្លើយ​សង្រ្គាម​ចំនួន​ប្រាំ​ឆ្នាំ ក្នុង​ក្រុង​ហាណូយ អំឡុងពេល​សង្រ្គាម​វៀតណាម។

ដោយ​ច្រាន​ចោល​ការ​រិះគន់​សេចក្តី​សម្រេច​របស់​លោក​គ្លីនតុន​ពី​សំណាក់​តំណាងរាស្រ្ត​គណបក្ស​សាធារណរដ្ឋ​មួយ​ចំនួន លោក McCain បាន​អះអាង​ថា នេះ​ដល់​ពេល​ដែល​អាមេរិក​ត្រូវ​សម្របសម្រួល​ទំនាក់ទំនង​ជាមួយ​វៀតណាម។

ក្នុង​ឆ្នាំ ១៩៩៦ តំណាងរាស្រ្ត​រដ្ឋ​ Florida លោក Douglas “Pete” Peterson” បាន​ក្លាយ​ជា​ឯកអគ្គរដ្ឋទូត​អាមេរិក​ដំបូង​ទៅ​កាន់​ប្រទេស​វៀតណាម​ ចាប់​តាំង​ពី​ពេល​លោក Graham Martin ត្រូវ​បាន​ជម្លៀស​ចេញ​ពី​វៀតណាម​តាម​ជើង​យន្តហោះ​នៅ​ចុង​ខែ​មេសា ឆ្នាំ​១៩៧៥។

ប្រធានាធិបតី​អាមេរិក​អំឡុងពេល​ដំណើរ​ទស្សនកិច្ច​ក្នុង​ក្រុង​ហាណូយ កាល​ពី​ថ្ងៃ​ទី១៧ ខែ​វិច្ឆិកា ឆ្នាំ​២០០០។

ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០០០ លោក​ Peterson បានស្វាគមន៍​លោក​គ្លីនតុន​ ក្នុង​ក្រុង​ហាណូយ អំឡុងពេល​ដំណើរ​ទស្សនកិច្ច​ថ្នាក់​ប្រធានាធិបតី​ដំបូង​មក​កាន់​វៀតណាម​ ចាប់​តាំង​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​ Richard Nixon ក្នុង​ឆ្នាំ​ ១៩៦៩ ទៅ​កាន់​វៀតណាម​ខាង​ត្បូង អំឡុង​សង្រ្គាម​វៀតណាម៕