សហរដ្ឋ​អាមេរិក​កំពុង​ស្វះស្វែង​រក​ពលរដ្ឋ​ចិន​ម្នាក់​ដែល​ត្រូវ​បាន​គេ​ចាប់​ពង្រត់​កាល​​ពី​៥សប្តាហ៍​មុន

នេះ​ជា​រូបភាព​របស់​លោក Liao ដែល​ត្រូវ​បាន​បុរស​៣នាក់​ចាប់​ពង្រត់​នៅ​ក្នុង​ក្រុង San Gabriel រដ្ឋ​កាលីហ្វ័រញ៉ា​ កាលពី​ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨។

ពួក​អាជ្ញា​ធរ​សហរដ្ឋ​អាមេរិក​កំពុង​សុំ​ឲ្យ​សាធារណ​ជន​ជួយ​នៅ​ក្នុង​ការស្វែងរក​ពលរដ្ឋ​ចិន​អាយុ​២៨​ឆ្នាំ​ម្នាក់​ដែល​បាន​បាត់​ខ្លួន​កាល​ពី​៥​សប្តាហ៍​មុន ​ដែល​ជា​ជន​រងគ្រោះ​នៃ​ការ​ចាប់​ជម្រិត​ក្នុង​តំបន់​ភាគ​ខាង​ត្បូង​រដ្ឋ​កាលីហ្វ័រញ៉ា ​ដែល​អាច​ធ្វើ​ឡើង​ដោយ​បុរស​៣​នាក់​ដែល​ស្គាល់លោក។

​ការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ FBI ​និង​ទីភ្នាក់​ងារ​ពង្រឹង​ច្បាប់​កំពុង​ស្វែង​រក​លោក Tony Liao Ruochen ដែល​បានបាត់​ខ្លួន​ចាប់​តាំង​ពី​ថ្ងៃ​ទី១៦ ​ខែ​កក្កដា ​ដែល​ត្រូវ​បាន​គេ​ឃើញ​លើក​ចុងក្រោយចេញ​ពី​ជំនួប​ពាណិជ្ជកម្ម​មួយ​នៅ​ក្នុង​ទីក្រុង San Gabriel ​ភាគ​ខាងកើត​ទីក្រុង Los Angeles។ កាល​ពី​ដំបូង ​ពួក​អ្នក​ចាប់​ជម្រិត​បាន​ទារ​ប្រាក់​២លាន​ដុល្លារដែល​ជាប្រាក់​លោះ ​ក៏ប៉ុន្តែមិន​បាន​ឮ​ចាប់​តាំង​ពី​ពេល​នោះ​មក។

ពួក​អាជ្ញា​ធរ​បាន​បញ្ចេញ​រូប​គំនូរ​វាស​របស់​បុរស​ម្នាក់​កាល​ពី​ថ្ងៃ​ចន្ទ​ដែល​ត្រូវ​បាន​គេ​កំណត់​អត្តសញ្ញាណ​ថា ឈ្មោះ «ដាវីដ» ​ដែលគេ​សង្ស័យ​ថា​ជា​ជន​សង្ស័យចាប់​ជម្រិត​គេ​ម្នាក់​នៃ​ជនសង្ស័យ​ចាប់​ជម្រិត​គេ​៣​នាក់ ​ហើយ​ជន​នោះ​បាន​ស្ថិត​នៅឯជំនួប​ជាមួយ​លោក​ Liao ដែរ។ ​ក៏ប៉ុន្តែ ​ពួក​អាជ្ញាធរ​មិនបាន​ពណ៌នា​បុរស​២​នាក់​ផ្សេងទៀត​បាន​ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​ចាប់​ជម្រិតនោះ​ទេ។ ​ពួកគេ​ទាំងអស់​ត្រូវ​បាន​គេ​ជឿ​ជាក់​ថា ​ជា​ជន​ជាតិ​ចិន។

លោក Matthew Lombard ជា​មេធាវី​របស់​គ្រួសារ​បាន​និយាយ​ថា លោក Liao បាន​លក់​រថយន្ត​ទំនើប​ដែល​ប្រើ​រួច​ដ៏ថ្លៃ​បំផុត។​

លោក Lombard បាន​និយាយ​ទៀត​ថា «ប្រសិនបើ ​ពួកគេ​អាច​រក​ឃើញ​បុគ្គល​ឈ្មោះ​ ដាវីដ​នេះ ​ពួកគេ​នឹង​រក​ឃើញលោក Liao​ ដែរ»។

មេធាវី​បាន​និយាយ​ថា លោក Liao បាន​រស់​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា​៤ឬ៥ឆ្នាំ​ហើយ​បន្ទាប់​ពី​បាន​ចូលរៀន​នៅ​សាលារ​មួយ​នៅ​ក្នុង​រដ្ឋ Nebraska​ តំបន់​កណ្តាល​ភាគ​ខាង​លិច​សហរដ្ឋ​អាមេរិក៕