សមាជិក​សភា​អាមេរិក​បង្ហាញ​ការគាំទ្រ​​ឲ្យ​ផ្តល់​ជំនួយ​ដល់​អ៊ុយក្រែន

Your browser doesn’t support HTML5

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក​ លោក​ Antony Blinken​ ​បាន​ព្រមាន​ថា​​ ការ​ប្រយុទ្ធ​ការពារ​របស់​​អ៊ុយក្រែន​​ប្រឆាំង​នឹង​រុស្ស៊ី​​កំពុង​រង​​ហានិភ័យ​​ បើ​​គ្មាន​​ជំនួយ​ថ្មី​​​ត្រូវ​បាន​​អនុម័ត​ដោយ​សភា​អាមេរិក​នោះ​ទេ។​​​ ការ​ទទូច​សុំ​ជំនួយ​​ថវិកា​នេះ​ កើត​មាន​ឡើង​​ខណៈពេល​​ដែល​​សហភាព​អឺរ៉ុប​និយាយ​ថា​ សុវត្ថិភាព​របស់​អឺរ៉ុប​ក៏​កំពុង​​ស្ថិត​​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​​ផង​ដែរ។​ អ្នក​ឆ្លើយឆ្លង​ការទូត​ជាន់ខ្ពស់​របស់​​វីអូអេ​ អ្នកស្រី​ Cindy Saine​ រាយការណ៍​ជុំវិញ​រឿង​នេះ។​ លោក​ជ្រា វណ្ណារិទ្ធ ជូន​សេចក្តី​ប្រែសម្រួល​ដូច​តទៅ៖