ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភាអាមេរិកអនុម័តការចំណាយរយៈពេលខ្លីដើម្បីបញ្ចៀសការបិទរដ្ឋាភិបាលសហព័ន្ធ


ប្រធាន​រដ្ឋសភា​អាមេរិក​លោក Mike Johnson ថ្លែង​នៅ​ក្នុង​សន្និសីទសារព័ត៌មានមួយ នៅ​វិមាន​សភា ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។
ប្រធាន​រដ្ឋសភា​អាមេរិក​លោក Mike Johnson ថ្លែង​នៅ​ក្នុង​សន្និសីទសារព័ត៌មានមួយ នៅ​វិមាន​សភា ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។

សភា​អាមេរិកកាលពី​ថ្ងៃ​ព្រហស្បតិ៍​ បាន​អនុម័ត​លើ​វិធានការ​ចំណាយរយៈពេល​ខ្លី​មួយ ដែល​នឹង​អនុញ្ញាត​ឱ្យទីភ្នាក់ងារមួយ​ចំនួន​នៃ​រដ្ឋាភិបាល​សហព័ន្ធ​ អាច​ដំណើរការ​រហូត​ដល់​ថ្ងៃ​ទី​ ៨​ខែមីនា​ និង​មួយ​ផ្នែក​ទៀត​អាច​ដំណើរ​ការ​រហូត​ដល់​ថ្ងៃ​ទី​ ២២​ ខែ​មីនា ដោយ​បញ្ចៀស​ការ​បិទផ្នែកជា​ច្រើននៃ​រដ្ឋាភិបាល​សហព័ន្ធ ដែល​នឹង​ត្រូវ​ចាប់​ផ្តើម​នៅ​ថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ។​ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន AP។ ​

វិធានការ​ចំណាយ​រយៈពេល​ខ្លី​នេះ​ត្រូវ​បាន​ធ្វើ​ឡើងជា​លើក​ទី​ ៤ ​ហើយ​ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយនេះ ​ហើយ​សមាជិក​សភា​អាមេរិក​រំពឹង​ថា ​វា​ជា​លើក​ចុងក្រោយ​ហើយសម្រាប់​ឆ្នាំ​សារពើ​ពន្ធ​នេះ។

ប្រធាន​រដ្ឋសភា​លោក Mike Johnson និយាយ​ថា​ ក្រុម​អ្នក​ចរចាបានបញ្ចប់​ច្បាប់​ចំណាយប្រចាំ​ឆ្នាំ​ចំនួន ​៦ ដែល​នឹង​ផ្តល់​ថវិការ​ដល់​ដំណើរការ​របស់​ទីភ្នាក់ងារ​សហព័ន្ធ​ និង​«ជិត​ទៅដល់​ការ​សម្រេច​បានកិច្ចព្រមព្រៀង​ចុងក្រោយ​មួយលើ​ច្បាប់​ចំណាយ​ផ្សេង​ទៀត»។ ​

នៅ​សប្តាហ៍​ក្រោយ​ រដ្ឋសភា​និង​ព្រឹទ្ធសភា​អាមេរិក​ ត្រូវ​គេ​រំពឹង​ថា​ នឹងពិនិត្យ​មើល​លើ​ច្បាប់​ចំណាយចំនួន ​៦ ​ហើយត្រូវ​ដាក់​ជូន​លោក​ប្រធានាធិបតីអាមេរិក​ឱ្យ​បាន​មុន​ថ្ងៃ​ទី​ ៨ ខែមីនា​។ បន្ទាប់​មក​សមាជិក​សភា​អាមេរិក​ត្រូវអនុម័ត​ថវិកា​ដល់​រដ្ឋាភិបាល​ ឱ្យ​បាន​មុន​កាល​បរិច្ឆេទ​ថ្មី​គឺ​ថ្ងៃ​ទី​ ២២​ ខែ​មីនាខាង​មុខ​៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG