ស.រ.អា និងឥណ្ឌា​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ការពារ​ជាតិ​ ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​ចិន

រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Carter Ashton បានដើរជាមួយរដ្ឋមន្ត្រីការពារប្រទេសឥណ្ឌាលោក Manohar Parrikar បន្ទាប់ពីពិធីស្វាគមន៍ នៅក្រុងNew Delhi ប្រទេសឥណ្ឌា កាលពីថ្ងៃពុធ ទី០៣ ខែមិថុនា ឆ្នាំ២០១៥។

ស.រ.អា​ និង​ឥណ្ឌា​បាន​ចុះ​ហត្ថលេខា​លើកតិការ​សញ្ញា​ការពារ​ប្រទេស​ថ្មី​ ហើយ​មាន​គម្រោង​ធ្វើ​កិច្ច​សហប្រតិបត្តិ​ខាង​វិស័យ​ការពារ​ប្រទេស​ចំនួន​១០​នៅ​សប្តាហ៍​នេះ ​ដែល​ពួក​មន្រ្តី ​និយាយ​ថា​ ​តំណាង​ឲ្យ​សក្តា​នុពល​ថ្មី​នៅ​ក្នុង​កិច្​ប្រឹងប្រែង​របស់​ប្រទេស​ទាំង​ពីរ​ ​ដើម្បី​បង្កើន​ទំនាក់​ទំនង​ខាង​សន្តិសុខ​របស់ខ្លួន។​ ពួកគេ​ក៏​និយាយ​ផង​ដែរ​ថា ​ចំណាត់​ការ​ខាង​នាវាចរណ៍​ដ៏​គឃ្លើន​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ដោយ​ប្រទេស​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ​បាន​ជួយ​ប្រទេស​នានា​នៅ​ក្នុង​តំបន់​ឲ្យ​ធ្វើ​សម្ព័ន្ធ​មិត្ត​កាន់​តែ​ជិត​ស្និទ្ធ​ឡើង​ជា​មួយ​ស.រ.អា។

ក្រុម​មន្រ្តី​និយាយ​ថា លោករដ្ឋ​មន្រ្តី​ការ​ពារ​ស.រ.អា Ash Carter និងរដ្ឋ​មន្រ្តី​ការពារ​ប្រទេស​ឥណ្ឌា លោក​Manohar Parrikar ​បាន​ចុះ​ហត្ថ​លេខា​លើ​គម្រោង​ការ​ងារ​ឆ្នាំ​២០១៥​ សម្រាប់ទំនាក់​ទំនងវិស័យ​ការពារ​ប្រទេស​រវាង​ឥណ្ឌា​ និង​ស.រ.អា​ ​ដែល​ស្ថាបនា​លើ​គម្រោង​ការងារ​មុន​ៗ​ និង​ភាព​ជោគជ័យ​ឆ្ពោះ​ទៅកាន់​វិស័យ​ការពារ​ជាតិ​ទ្វេភាគី​ ក៏​ដូច​ជាភាព​ជា​ដៃ​គូ​យុទ្ធ​សាស្រ្ត​សម្រាប់​រយៈ​ពេល​១០​ឆ្នាំ​បន្ទាប់​ទៀត។ ​កិច្ច​ព្រម​ព្រៀង​រួមមាន ផលិតផល​រួម​ និង​ការ​អភិវឌ្ឍន៍​រួម​នៃ​សមត្ថភាព​ខាង​នាវាចរណ៍។​ យោ​ងទៅ​តាម​កិច្ច​ព្រម​ព្រៀង​នោះ​ស.រ.អា​នឹង​ជួយ​ឥណ្ឌា​ស្ថាប​នា​ ​និង​រចនា​នាវ​ផ្ទុក​យន្តហោះ ​និង​ម៉ាស៊ីន​យន្តហោះ។

​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ​ប្រទេស​វៀត​ណាម ​បាន​ចុះ​ហត្ថលេខា​ជាមួយស.រ.អាដើម្បីស្វែង​រក​អាវុធ​ធុន​ធ្ងន់​ ដើម្បី​ធ្វើ​ឲ្យ​ប្រសើ​ឡើង​នូវការការពារ​នាវា​របស់​ខ្លួន៕