សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​​ឧត្តមសេនីយ​យោធា​មីយ៉ាន់ម៉ា​ពីការ​ដឹកនាំការ​បោស​សម្អាត​ជាតិសាសន៍

ឧត្តមសេនីយ​យោធា​មីយ៉ាន់ម៉ា​​ Maung Maung Soe-។

សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​លើ​ប្រធាន​កងទ័ព​មី យ៉ានម៉ា​ដែល​ប្រឈម​ការ​ចោទ​ប្រកាន់​ពីការ​ដឹកនាំ​យុទ្ធនាការ​បោស​សម្អាតជន​ជាតិ​ភាគ​តិច​ប្រឆាំង​នឹង​ជន​ជាតិរ៉ូហ៊ីងយ៉ា។

ឧត្តម​សេនីយ​មីយ៉ាន់ម៉ា Maung Maung Soe បាន​ស្ថិត​នៅ​ក្នុង​ចំណោម​មនុស្ស​៥២​នាក់​ដែល​រងការ​ចោទ​ប្រកាន់​ជា​អ្នក​រំលោភ​សិទ្ធិ​មនុស្សទូទាំង​សាកលលោក​ដែល​ទទួល​រងការ​ដាក់​ទណ្ឌកម្ម​ដោយ​ក្រសួង​រតនា​គា​សហរដ្ឋ​អាមេរិក។

អ្នក​ទទួល​រងការដាក់​ទណ្ឌកម្ម​នោះ​ក៏​រួមបញ្ចូល​ទាំង​លោក Yahya Jammeh អតី តប្រធានា​ធិបតី​នៃ​ប្រទេស​ហ្គំប៊ី​ដែល​សហរដ្ឋ​អាមេរិក​និយាយ​ថា ​បាន​បង្កើត​ក្រុម​អត្ត​ឃាត​ដែល​ដឹកនាំដោយ​លោក​ដើម្បី​ធ្វើ​ឃាត​បុគ្គល​ដែល​លោក​កំណត់​ថា​បាន​គំរាម​កំហែង​ដល់​អំណាច​របស់​លោក។

ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក​បាន​ប្រាប់​ឲ្យ​ដឹងទៀត​ថា ​ការ​ដាក់​ទណ្ឌកម្ម​នេះ​ក៏​បាន​ដាក់​លោកMukhtar Hamid Shahគ្រូពេទ្យ​ផ្នែក​វះកាត់​ជាតិ​ប៉ាគីស្ថាន​ដែល​ប៉ូលិស​របស់​រដ្ឋាភិបាល​ជឿ​ជាក់​ថា ​បាន​ទាក់​ទិន​នៅ​ក្នុងការ​វះ​កាត់​និង​ជួញដូរ​សរីរាង្គ​មនុស្ស​ខុស​ច្បាប់។

លោកស្រី Gulnara Karimova ជា​កូនស្រី​របស់​ខ្មោចមេដឹកនាំ​ផ្តាច់​ការរបស់​ប្រទេសអ៊ូស​បេគីស្ថាន ក៏​ស្ថិត​នៅ​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​នោះ​ដែរ ​បន្ទាប់​ពីរងការ​ចោទ​ប្រកាន់ពីការ​ជំរុញ​ឲ្យ​មាន​សកម្ម​ភាពឧក្រិដ្ឋកម្ម​របស់​អង្គការឧក្រិដ្ឋកម្ម​ដែល​មាន​ការចាត់​តាំង​ដោយ​មាន​ទ្រព្យ​សម្បត្តិ​ជាង​១ពាន់​៣រយ​លានដុល្លារ។

ការដាក់​ទណ្ឌកម្មនោះ​បាន​ធ្វើ​ឡើង​នៅ​ក្រោម​ច្បាប់ Magnitsky ដែល​អនុញ្ញាត​ឲ្យ​ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្មលើបុគ្គល​បរទេស​ណា​ដែល​រំលោភ​សិទ្ធិ​មនុស្ស​និង​ប្រព្រឹត្ត​អំពើ​ពុករលួយ។ ហើយ​ច្បាប់​នោះ​មាន​គោលបំណង​អនុ ញ្ញាត​ឲ្យ​សហរដ្ឋ​អាមេរិក​ធ្វើ​ឲ្យ​ជន​បរទេស​ទាំង​នោះ​មានការ​ទទួល​ខុសត្រូវ។លោក​រដ្ឋ​មន្រ្តី​ការ​បរទេស​សហរដ្ឋ​អាមេរិក Rex Tillerson បាន​មានប្រសាសន៍ថា ​ការ​ដាក់​ទណ្ឌកម្ម​នេះ​នឹង​ជួយ​ធ្វើ​ឲ្យ​ប្រាកដ​ថា ​នឹង​មាន​សន្តិសុខ​របស់​សហរដ្ឋ​អា មេរិក​និង​សម្ព័ន្ធមិត្ត​និង​បង្ហាញ​ពីការ​តាំង​ចិត្ត​របស់​ប្រទេស​អាមេរិក​ដើម្បី​ការពារ​សិទ្ធិ​មនុស្ស​និងការ​ប្រយុទ្ធ​អំពើ​ពុក​រលួយ៕