គណៈ​កម្មការ​សភា​អាមេរិក​បាន​​អនុម័ត​សេចក្តី​ស្នើច្បាប់​ដាក់​ទណ្ឌកម្ម​លើ​មេដឹកនាំ​កម្ពុជា​ហើយ

គណកម្មាធិការសភាតំណាងរាស្ត្រសរអាទទួលបន្ទុកកិច្ចការការបរទេស អនុមត័លើសេចក្តីព្រៀងច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា ហៅជាភាសាអង់គ្លេសថា Cambodia Democracy Act កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែឧសភា ឆ្នាំ២០១៨។ (ប៉ូច រាសី/VOA)

ក្រុម​សមាជិក​សភា​អាមេរិកាំង​ក្នុង​គណៈកម្មការ​ការបរទេស​បានបើក​សវនាការ​ពេញអង្គ​ដើម្បី​ពិភាក្សា​អនុម័ត​យល់ព្រម​លើ​សេចក្តី​ស្នើច្បាប់​លទ្ធិប្រជាធិប​តេយ្យ​កម្ពុជា​ ឬ​ ហៅថា​ H.R. 5754, ​Cambodia​ Democracy​ Act ​រួមនឹង​វិសោធនកម្ម​ផងដែរ។

ក្រុម​សមាជិក​សភា​អាមេរិកាំង​បាន​អនុម័ត​សេចក្តី​ស្នើច្បាប់​ដាក់​ទណ្ឌកម្ម ​លើ​រដ្ឋាភិបាល​និង​មន្ត្រី​កម្ពុជា​ទាក់ទង​នឹង​ការ​ធ្វើឲ្យ​ធ្លាក់ចុះ​ដំណើរការ​ប្រជាធិប​តេយ្យ​កាល​ពីថ្ងៃ​ព្រហស្បតិ៍។ ក្រុម​សមាជិក​សភា​បាន​ប្តេជ្ញា​ថា​នឹងជំរុញ​ឲ្យ​សេចក្តី​ស្នើ​ច្បាប់​នេះ ទៅ​ដល់​ការ​អនុម័ត​នៅ​សភា​ទាំងមូល​និង​ព្រឹទ្ធសភា​ផងដែរ​ មុនបញ្ជូន​ទៅ​កាន់ ប្រធានាធិបតី​ដើម្បី​ចុះហត្ថលេខា។​

ក្រុម​សមាជិក​សភា​អាមេរិកាំង​ក្នុង​គណៈកម្មការ​ការបរទេស​បានបើក​សវនាការ​ពេញអង្គ​ដើម្បី​ពិភាក្សា​អនុម័ត​យល់ព្រម​លើ​សេចក្តី​ស្នើច្បាប់​លទ្ធិប្រជាធិប​តេយ្យ​កម្ពុជា​ ឬ​ ហៅថា​ H.R. 5754, ​Cambodia​ Democracy​ Act ​រួមនឹង​វិសោធនកម្ម​ផងដែរ​កាលពី​ថ្ងៃ ព្រហស្បតិ៍ដោយ​មាន​ការ​ថ្លែង​ម្តងម្នាក់​គាំទ្រ​ច្រើនលើស​លុបពី​សមាជិក​សភា​ ផ្សេង​ទៀត​ ដើម្បី​គាំទ្រ​ការដាក់​ទណ្ឌកម្ម ​មានដូចជា​ការបង្កក​ទ្រព្យ​សម្បតិ​ ការ​មិន​ផ្តល់​ទិដ្ឋាការ​ ការដាក់​ពិន័យតាម​ច្បាប់​ស្តីពី​អំណាច​សេដ្ឋកិច្ច​គ្រាមាន​អាសន្ន​អន្តរជាតិ​ ឬ ហៅថា ​International ​Emergency ​Economic​ Powers ​Act ​ប្រឆាំងនឹង​រដ្ឋាភិបាល លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​និង​ក្រុម​មន្ត្រី​ ដែលមាន​ជាប់​ពាក់ព័ន្ធ​នឹងការ​ចោទ ប្រកាន់​ថាបាន​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​និង​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា។​

រូបឯកសារ៖ សមាជិក​សភា​លោក Ed Royce ប្រធាន​គណកម្មាធិការ​សភា​ទទួល​បន្ទុក​កិច្ច​ការ​បរទេស​នៃ​គណបក្ស​សាធារណរដ្ឋ​មក​ពី​រដ្ឋ Californiaថ្លែង​នៅ​ឯ​សវនាការ​សាធារណៈ​មួយរបស់​អនុ​គណៈកម្មការ​ទទួល​បន្ទុក​តំបន់​អាស៊ីប៉ាស៊ីហ្វិក​នៃ​គណៈកម្មការការ​បរទេស​របស់​សភាជាតិ​អាមេរិក​ស្តីអំពី​ «ការ​ធា្លក់​ចុះរបស់​កម្ពុជា​៖ ​គោល​នយោបាយ​ដើម្បី​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ ​និង​សិទ្ធិមនុស្ស‍»​ ​នៅ​ថ្ងៃ​អង្គារ ទី១២ ខែ​ធ្នូ ឆ្នាំ២០១៧​ អាគារ Rayburn ក្នុង​វិមាន Capitol ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ (ស្រេង លក្ខិណា/VOA)

ប្រធាន​គណកម្មាការ​ការបរទេស​គឺលោក ​Ed Royce ​សមាជិក​សភាមក​ពី​គណបក្ស សាធារណរដ្ឋ​ក្នុង​រដ្ឋកាលីហ្វ័រញ៉ា ​បាន​ប្រកាស​គាំទ្រ ​និង ​ថ្លែងអំពី​ច្បាប់ដាក់​ទណ្ឌកម្ម លើ​រដ្ឋាភិបាល​កម្ពុជា​នេះ​មុនគេ ​ពេលបើក​កិច្ចពិភាក្សា​អនុម័ត​លើសេចក្តី​ស្នើច្បាប់ នោះ ​ទោះជា​សេចក្តី​ស្នើច្បាប់​កម្ពុជា​នេះត្រូវគេ​ដាក់​គម្រោងការ​ថានឹងពិភាក្សា​អនុម័ត​នៅចុង​ម៉ោងជិត​ទីបញ្ចប់​នៃ​កិច្ចប្រជុំ​ស្តីអំពី​បញ្ហា​ប្រទេស​ជាច្រើន​ទៀត​ក្តី។សវនាការ​លើ​សេចក្តី​ស្នើច្បាប់​ចម្រុះ​គណបក្សនេះ​ធ្វើឡើង​ ក្នុង​អគារ​រដ្ឋសភា ​ក្នុងរដ្ឋ ធានី​វ៉ាស៊ីនតោន​ ក្រោយ​រយៈពេល​៣ថ្ងៃ ​ដែល​គណបក្ស​សង្គ្រោះជាតិ​ដែលត្រូវ​រំលាយ មិនមាន​ឈ្មោះ​ចូលរួម​ប្រកួត​ប្រជែង​ក្នុងការ​បោះឆ្នោត​នៅថ្ងៃទី​២៩ ខែ​ កក្កដា ​ឆ្នាំ ២០១៨​ ខាងមុខ។

ក្រុម​មេដឹកនាំ​គណបក្ស​ប្រឆាំង​កម្ពុជា​មិនត្រូវ​គេអនុញ្ញាត​ឲ្យមាន​សិទ្ធិ​ចូលរួម​ក្នុងការ​បោះឆ្នោត ​តែបន្ត​និរទេស​ខ្លួននៅ​ក្រៅប្រទេស​ ហើយ​មេដឹកនាំ​ដែលរង​ការចោទ​ប្រកាន់​ពីបទ​ក្បត់ជាតិ​គឺ​ លោក​ កឹម សុខា​ មិនត្រូវ​គេដោះលែង​ ខណៈ​ក្រុមអង្គការ​សង្គម​ស៊ីវិល ​និង ​អ្នក​សារព័ត៌មាន​ មិនត្រូវ​គេផ្តល់​សិទ្ធិសេរីភាព​ឡើងវិញ ​មុនការ​បោះឆ្នោត​ទេ​ ក្រោយពី​ការ​បង្ក្រាប​ដោយ​រដ្ឋាភិបាល។

សេចក្តី​ស្នើច្បាប់​ Cambodia​ Democracy​ Act ​លេខ H.R. 5754​ និង​វិសោធនកម្ម បន្ថែម​មួយទៀត​ នោះតាក់​តែង​ដោយ ​លោក​ Ted Yoho ​សមាជិក​សភា​ខាង​គណបក្ស សាធារណរដ្ឋ ​មកពីរដ្ឋ ​Florida ​ជាប្រធាន​អនុគណៈ​កម្មាធិការ​អាស៊ីប៉ាស៊ីហ្វិក​នៃ គណៈកម្មការ​ការបរទេស។​ ថ្លែងក្រោយ​ពេលអនុម័ត​ក្នុងគណៈ​កម្មការការ​បរទេស ​លោក​ Ted Yoho ​បាន​បញ្ជាក់​ថា៖

«ពលរដ្ឋកម្ពុជា​ចង់បាន​សេរីភាព​ដូចពលរដ្ឋ​ផ្សេងទៀត​ក្នុងពិភព​លោក​ដែរ ​ហើយ​លោក អ្នកដឹងទេ​ ប្រជាធិបតេយ្យ​បានបង្កើត​ឡើង។​នោះជាអ្វី​ដែល​ពលរដ្ឋ​ចង់បាន។ ​ប្រជាធិបតេយ្យ​ចេះ​តែ​មាន​សន្ទុះ​ឡើង​ ហើយ​នៅ​ពេល​លោក​អ្នក​មាន​ជន​ផ្តាច់ការ​ និង ​មេដឹកនាំ ប្រើ​អំណាច​ផ្តាច់ការ​ដូចជា​លោក ​ហ៊ុន សែន​កៀបសង្កត់​សិទ្ធិសេរីភាព​របស់​ពលរដ្ឋ វា​មិនមែន​ជា​លទ្ធផល​ល្អ​ទេ‍»។

រូបឯកសារ៖ លោក Ted Yoho សមាជិក​សភា​នៃ​គណបក្ស​សាធារណរដ្ឋ​មក​ពី​រដ្ឋ Floridaនិង​ជា​ប្រធាន​អនុ​គណៈកម្មការ​ទទួល​បន្ទុក​តំបន់​អាស៊ីប៉ាស៊ីហ្វិក​នៃ​គណៈកម្មការការ​បរទេស​របស់​សភាជាតិ​អាមេរិក ថ្លែង​នៅ​ឯ​សវនាការ​សាធារណៈស្តីអំពី​ «ការ​ធា្លក់​ចុះរបស់​កម្ពុជា​៖ ​គោល​នយោបាយ​ដើម្បី​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ ​និង​សិទ្ធិមនុស្ស‍»​ ​នៅ​ថ្ងៃ​អង្គារ ទី១២ ខែ​ធ្នូ ឆ្នាំ២០១៧​ អាគារ Rayburn ក្នុង​វិមាន Capitol ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ (ស្រេង លក្ខិណា/VOA)

ថ្លែង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយថ្មីៗ​នេះ ​លោក ​Yoho​បាន​អះអាង​ថា​សេចក្តី​ស្នើ ច្បាប់​នេះនឹង​ជួយ​ដល់​ពល​រដ្ឋកម្ពុជា​ទទួល​បាន​លទ្ធិប្រជាធិបតេយ្យ ​ដោយ​ទប់ស្កាត់ ​មិនអនុញ្ញាត​ឲ្យលោក​ ហ៊ុន សែន​ពង្រឹង​អំណាច​តទៅទៀត​ហើយ​លោក​ Yoho ​បាន​បន្ត​ចោទ​លោក ​ហ៊ុន សែន ថា​បានប្រើប្រាស់​អំពើហិង្សា ​ការគំរាម​កំហែង ​ការចោទ​ប្រកាន់​បែប​បំផ្លើស ​ដើម្បី​វាយប្រហារ​លើ​គណបក្ស​ប្រឆាំង​ដែល​ប្រកាន់​ជំហរ​អហិង្សា​ដោយ​លោក​តំណាងរាស្ត្រ ​អាមេរិកាំង​ រូបនេះ​ បានលើក​យក​សភា​និងតុលាការ​កំពូល​គ្រប់គ្រង​ដោយ​ គណបក្ស​កាន់​អំណាច ​មកបញ្ជាក់​ថា ​គឺជាតួអង្គ​នៃការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ រារាំង ​តំណាង​រាស្ត្រ​ជាប់ឆ្នោត​មិនឲ្យ​បំពេញ​កិច្ចការ ​កម្ទេច​គណបក្ស​ប្រឆាំង​ដ៏សកម្ម​តែ​មួយ​របស់​ប្រទេស។

លោក​រំពឹងថា ​ប្រទេស​សម្ព័ន្ធមិត្ត​របស់​ស.រ.អា​ដែល​ជឿលើ​ប្រជាធិបតេយ្យ​ សេរីភាព ដូច​ស.រ.អា នឹង​អនុវត្ត​ដូចស.រ.អា​ដែរ​ដើម្បី​ប្រឆាំងនឹង​មន្ត្រីកម្ពុជា ​ដែល​មិនផ្តល់​សិទ្ធិ សេរីភាព​និងអំណាច​ដល់ពលរដ្ឋ ​តែកៀប​សង្កត់​អំណាច​របស់​ពលរដ្ឋ​ទៅវិញ​នោះ។

សមាជិក​សភា​ Alan Lowenthal ​មកពី​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ​កាលីហ្វ័រញ៉ា ដែល​បាន​បង្កើត​គណៈកម្មាធិការ​សភា​ដើម្បី​ពិនិត្យ​តាមដាន​ស្ថានការណ៍​នៅ​កម្ពុជា (Congressional Cambodia Caucus) ​ក្នុងគោល​បំណង​ប្រមូល​សមាជិក​សភា អាមេរិកាំង​ ដ៏ទៃទៀត​ឲ្យចាប់​អារម្មណ៍​អំពី​នយោបាយ​កម្ពុជា​ លោក​បានគាំទ្រ​ដល់ សេចក្តី​ច្បាប់នេះ​បន្ថែមលើ​ទណ្ឌកម្ម​នានា​ដល់​មេដឹកនាំ​រដ្ឋាភិបាល​និង​មន្ត្រីរដ្ឋាភិបាល កម្ពុជា។​ លោក​ថ្លែង​ថា​សេចក្តី​ស្នើច្បាប់​ដែលបាន​អនុម័ត​នៅថ្ងៃនេះ​នឹងបញ្ជូន​ទៅកាន់ សភា​ទាំងមូល​ និង​ព្រឹទ្ធសភា​ស.រ.អា​ ដែលបាន​បង្កើត​ច្បាប់ដាក់​ទណ្ឌកម្ម​ដល់​ រដ្ឋា ភិបាល​កម្ពុជា​ ដូចសភា​ដែរ ​ដើម្បី​បញ្ចូលគ្នា​ មុននឹង​បញ្ជូន​ទៅកាន់​ប្រធានាធិបតី​ ដើម្បី​ចុះ​ហត្ថលេខា​ក្លាយជា​ច្បាប់​ពេញ​លេញ។ ​លោក​បន្ថែមថា​វិធានការ​នេះកម្រ​នឹង​កើត ឡើង​ណាស់​ លើកលែង​តែប្រទេស​មួយ​ចំនួន​តូច​ដែលមាន​ការរំលោភ​សិទ្ធិមនុស្ស​និង​បំផ្លាញ​ប្រជាធិប្ប​តេយ្យ​ដ៏អាក្រក់​ដូច​កម្ពុជា។

«នេះគឺជា​ជំហាន​ដ៏ធំមួយ​ដែលជា​វិធានការ​របស់​រដ្ឋាភិបាល​ស.រ.អា។​ យើង​មិន​ដាក់ ទណ្ឌកម្ម​លើប្រទេស​ដ៏ទៃទេ ​តែនេះ​សម្រាប់​ប្រទេស​ដែលអាក្រក់​ និងបន្ត ​ហើយ​នឹង ដកហូត​លទ្ធិប្រជាធិបតេយ្យ ​និង ​សិទ្ធិសេរីភាព។​ហើយ​វិធានការនេះ​គឺជាត្រូវ​ត្រៀម ទុកសម្រាប់​ប្រទេស​ទាំងនោះ‍»។

រូបឯកសារ៖ សមាជិក​សភា​លោក Alan Lowenthal នៃ​គណបក្ស​ប្រជាធិបតេយ្យ​មក​ពី​រដ្ឋ California ថ្លែង​នៅ​ឯ​សវនាការ​សាធារណៈ​មួយរបស់​អនុ​គណៈកម្មការ​ទទួល​បន្ទុក​តំបន់​អាស៊ីប៉ាស៊ីហ្វិក​នៃ​គណៈកម្មការការ​បរទេស​របស់​សភាជាតិ​អាមេរិក​ស្តីអំពី​ «ការ​ធា្លក់​ចុះរបស់​កម្ពុជា​៖ ​គោល​នយោបាយ​ដើម្បី​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ ​និង​សិទ្ធិមនុស្ស‍»​ ​នៅ​ថ្ងៃ​អង្គារ ទី១២ ខែ​ធ្នូ ឆ្នាំ២០១៧​ អាគារ Rayburn ក្នុង​វិមាន Capitol ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ (ស្រេង លក្ខិណា/VOA)

លោក​ថ្លែង​ថា អន្តរាគមន៍​យោធា​ និង​ វិធានការ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ជា​ជំហាន បន្ទាប់។ ​ហើយ​ស.រ.អា​ ដាក់​ទណ្ឌកម្ម​លើប្រទេស​រុស្ស៉ី ​និង​ ចិន​កន្លង​មក​ ហើយ​ បើ កម្ពុជា​ត្រូវដាក់​ទណ្ឌកម្ម​ដែរ​នោះ​ កម្ពុជា​នឹង​ចូលរួម​ជាមួយ​ប្រទេស​មួយក្រុម​តូច​ដែល រង​ទណ្ឌកម្ម​ស.រ.អា។​ តែ​លោក​ Alan Lowenthal​ បាន​ឲ្យ​ដឹង​ថា​ទណ្ឌកម្ម​ទាំងនេះ​គឺ អាស្រ័យ​ ទៅ​លើ​លោក​ប្រធានាធិបតី​ ដែលត្រូវ​ចុះហត្ថលេខា​លើសេចក្តី​ស្នើច្បាប់​នេះ នៅពេល​ដែលមាន​ការអនុម័ត​ចេញពី​សភា​ទាំងពីររួច។

សេតវិមាន​ក្រោម​រដ្ឋបាល​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ​បានកាត់​ជំនួយ​បោះ ឆ្នោតចាប់​តាំងពី​ចុងឆ្នាំ​ទៅម្ល៉េះ ​ដូចជា​សហភាព​អឺរ៉ុបដែរ។​ តែប្រទេស​ទាំងពីរ ​ដែលជា​ម្ចាស់ជំនួយ​ដ៏ធំ​ និងផ្តល់ការ​អនុគ្រោះ​សម្រាប់​ពាណិជ្ជកម្ម​ដ៏ធំជាង​គេបំផុត​សម្រាប់ កម្ពុជា​ក្នុងការ​ទ្រទ្រង់​សេដ្ឋកិច្ច​កម្ពុជា​នោះ​ មិនទាន់​បានដក​ការអនុគ្រោះពន្ធ​លើ​ទំនិញ នាំចូល​នៅឡើយទេ​ ទោះជា​មានការ​អំពាវនាវ​យ៉ាងខ្លាំង​ពីក្រុម​អង្គការ​សិទ្ធិ​មនុស្ស យ៉ាង​ណាក្តី។

ក្រសួងការ​បរទេស​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃព្រហស្បតិ៍​ក៏បាន​សម្តែង​ការខកចិត្ត​ដែល​រដ្ឋាភិបាល​កម្ពុជា​រារាំង​គណបក្ស​សង្គ្រោះជាតិ​មិនឲ្យ​ចូលរួម​ការ​បោះឆ្នោត។​

លោកស្រី ​Heather Nauert​ អ្នកនាំពាក្យ​ក្រសួងការ​បរទេស​ បានបញ្ជាក់​បន្ថែម​ក្នុង សេចក្ដីប្រកាស​ព័ត៌មាន​ដែលបាន​ចេញផ្សាយ​កាលពីទី​១៧​ ខែឧសភា​នេះ ​តាមខ្លឹម សារដើម​ថា៖

«ការសម្រេច​របស់​រដ្ឋាភិបាល​កម្ពុជានេះ ​បានរារាំង​សិទ្ធិតាម​បែប​ប្រជាធិបតេយ្យ ​របស់ ប្រជាពលរដ្ឋ​ខ្មែរដែល​មាន​សិទ្ធិបោះឆ្នោត​រាប់លាន​នាក់ ​មិនឲ្យ​មាន​លទ្ធភាព​បោះ ឆ្នោត​ឲ្យ​បេក្ខជន​ដែលខ្លួន​ពេញចិត្ត ​និង​ធ្វើ​ឲ្យ​មាន​មន្ទិល​សង្ស័យ​ចំពោះ ​សុចរិតភាព​នៃ ដំណើរការ​បោះឆ្នោត»។

សេចក្តី​ប្រកាស​ពត៌មាន​ដដែល​ បាន​បង្ហាញ​ឲ្យ​ឃើញថា​ស.រ.អា​បាន​បន្ត​ជំរុញ​ឲ្យមាន​ការកែ​ប្រែ​ជំហរ​ឡើងវិញ​ដើម្បី​ឲ្យ​ គណបក្ស​សង្គ្រោះជាតិ​ បាន​ចូលរួម​ការបោះ​ឆ្នោត​ខាងមុខ​ មន្ត្រីរបស់​គណបក្ស​នេះ ​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ និង​ដោះលែង​លោក ​កឹម សុខា​ ជា​បន្ទាន់ ​បើ​ពុំ​ដូច្នោះ​ទេ​ សុចរិតភាព​នៃ​ការបោះ​ឆ្នោត​នេះ​នឹង​ត្រូវ​គេ ចោទ ​ជា​សំណួរ​។

ទោះ​ជា​យ៉ាងណា​ក្តី​ មន្ត្រី​កម្ពុជា​រួមទាំង​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​មិន​បាន បង្ហាញ​ថា​នឹង​កែ​ប្រែការ​បោះឆ្នោត ​ឬ ​ពន្យាពេល​ ហើយ​នឹង​ការ​ញញើត​នឹង​ទណ្ឌកម្ម សូម្បី​តែបន្តិច​នោះទេ ​ប៉ុន្តែថែម​ទាំងពន្យុះ​បន្ថែម​ទៀត។​ ការណ៍នេះ​ដោយសារ​តែអ្វី​មួយដែល​គេឃើញថា​ ចិនជា​មហា​អំណាច​មួយ​ បានក្លាយ​ជាខ្នង​បង្អែករឹង​មាំ​សម្រាប់ កម្ពុជា ​ជាមួយ​នឹងការ​គាំទ្រថវិកា​ និង ​បង្កើន ​វិនិយោគ​យ៉ាង​ខ្លាំង​នៅ​កម្ពុជា។

បើតាម​ការអះអាង​របស់​កញ្ញា ​កឹម មនោវិទ្យា​ កូនស្រី​របស់​ប្រធាន​គណបក្ស​សង្គ្រោះ ជាតិ​ដែល​ត្រូវ​បាន​តុលាការ​រំលាយ ​គឺលោក​ កឹម សុខា​ដែលកំពុង​ជាប់ឃុំ​ និងជា​អនុប្រធាន​ការិយាល័យ​ទំនាក់​ទំនង កិច្ចការ​សាធារណៈ​នៃគណបក្ស​សង្គ្រោះជាតិ​ បាន​ថ្លែងថា ​ការអនុម័ត​សេចក្តី​ស្នើច្បាប់ ដាក់​ទណ្ឌកម្ម​នៅ​សភា​អាមេរិកាំង​ និង ​ការចេញ​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​ផង​ មិនមែន​ជាការ​ភ្ញាក់ផ្អើលទេ ​ដោយសារ​ស្ថានការណ៍​កម្ពុជា​កាន់​តែអាក្រក់​ឡើង​ដែល​ស.រ.អា​ ជាពិសេស​ខាង​ស្ថាប័ន​រដ្ឋាភិបាល​អាចនឹង​មាន​វិធានការ​មុន​ច្បាប់នៅ​សភា​សហរដ្ឋ​អាមេរិក​ចេញ​ទៀតផង។

«ដូចដែល​ពួកយើង​ខ្ញុំ​បាន​ទាមទារ ​ឧទាហរណ៍​ដែលយើង​ខ្ញុំបាន​ធ្វើសក្ខីកម្ម​នៅក្នុង សភា ​កន្លង​មក​ហ្នឹងគឺ ​មាន​ចំណុច​មួយចំនួន​ដែលខ្ញុំ​បានលើក​ឡើង​ហ្នឹង​ ហើយ​យើង ឃើញថា​គេបាន​អនុម័ត​មួយម្តងៗ​ ហើយ​ជំហាន​បន្ទាប់​ហ្នឹង ​ជាជំហាន​ទី៣ ​ដែល​ខ្ញុំតែង តែលើក​ឡើងហ្នឹង​វាអាច​ឈាន​ទៅដល់​ការបង្កក​ទ្រព្យ​សម្បត្តិ ​ហើយវា​នៅមាន​បន្ត ​ទៅ​ទៀត‍»។

រូបឯកសារ៖ កញ្ញា កឹម មនោវិទ្យា អគ្គនាយករង​កិច្ចការ​សាធារណៈ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ VOA នៅ​មុខ​ស្ថាន​បេសកម្ម​អាមេរិក​ប្រចាំ​អង្គការ​សហ ប្រជាជាតិ ក្នុង​បុរី​ញូយ៉ក នៅ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ២០១៧។ (សាយ មុន្នី/VOA)

កញ្ញា ​បានបន្ថែម​ថា គេ​នៅចាំ​បាន​ហើយ​អំពី​សេចក្តី​ថ្លែងការណ៍​សេតវិមាន​របស់ រដ្ឋបាល​លោក​ ប្រធានាធិបតី​ ត្រាំ ​ដែលបាន​ព្រមានថា ស.រ.អា​នឹងចាត់​វិធានការ​បន្ត បើស្ថាន​ការណ៍​កម្ពុជា​មិនមាន​ការប្រែប្រួល ​ដែល​កញ្ញា ​បានបន្ត​ថាក្នុង​នាមជា​ខ្មែរ កញ្ញា​ រំពឹងថា​ស្ថានការណ៍​នឹង​ប្រែប្រួល​ដើម្បីកុំ​ឲ្យគេ​ប្រើច្បាប់​នោះ ​ដែលធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រទេស​កម្ពុជា៕