របាយការណ៍​អាមេរិក​ថា ការ​ជ្រៀត​ជ្រែក​បរទេស​មិនមាន​ផល​ប៉ះពាល់​លើ​ការ​បោះឆ្នោត​​ពាក់​កណ្តាល​អាណត្តិ​សហរដ្ឋ​អាមេរិក​ទេ

រូបឯកសារ៖ អ្នកចូលរួមបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាមេរិក 

ទីភ្នាក់ងារ​ទាំង២ ​មិន​បាន​និយាយ​ថាតើយុទ្ធនាការជះឥទ្ធិពលរបស់​បរទេស​ដែល​ដៅ​លើ​​អ្នក​បោះឆ្នោត​អាមេរិកាំង​បាន​ទទួល​ជោគជ័យ​នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​ដែឬទេ ​នេះ​ជាសំណួរ​មួយ​ដែល​ក្រុម​មន្រ្តី​ស៊ើបការណ៍​សម្ងាត់​សហរដ្ឋ​អាមេរិក ​បាន​និយាយថា ​ពួកគេ​មិន​មានបំណង​ឆ្លើយ​ទេ។

របាយការណ៍​ដែល​ចាត់ទុក​ជា​ព័ត៌មាន​សម្ងាត់​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ស្តីពី​ការ​ជ្រៀត​ជ្រែក​បរទេស​ក្នុងការ​បោះឆ្នោត​សភា​ឆ្នាំ​២០១៨ ​បាន​សន្និដ្ឋាន​ថា ​ការ​ជ្រៀត​ជ្រែក​ពី​ខាង​ក្រៅ​មិនមាន​ផលប៉ះពាល់​លើសុចរិតភាព​និង​សន្តិសុខ​នៃ​ការ​បោះឆ្នោត ដែល​បានបន្សុល​ទុក​នូវ​សំណួរ​ថាតើ​នឹងមានការ​ដាក់​ទណ្ឌកម្ម​សម្រាប់​យុទ្ធនាការ​ដ៏មាន​ឥទ្ធិ​ពល​របស់​បរទេស​ដែរឬទេ។

ខណៈ​ដែល​ការ​សន្និដ្ឋាន​ដ៏​ជាក់​លាក់​នៃ​របាយការណ៍របស់​ក្រសួង​យុត្តិ​ធម៌​និង​ក្រ​សួង​សន្តិសុខ​មាតុភូមិ​នៅ​ជាព័ត៌មាន​សម្ងាត់​នោះ ​ទីភ្នាក់​ងារ​២​នេះ​បាន​និយាយក្នុង​សេចក្តី​ថ្លែងការណ៍កាល​ពី​ថ្ងៃ​អង្គារថា ​ពួកគេ​មិន​បាន​រក​ឃើញ​ភស្តុតាងមក​ដល់​ពេល​សព្វ​ថ្ងៃ​នេះ​ពី​សកម្ម​ភាព​របស់​រដ្ឋាភិបាល​បរទេស​ ឬ​ភ្នាក់​ងារ​បរ​ទេសមាន​ផល​ប៉ះពាល់​លើ​សុចរិតភាព​ ឬ​សន្តិសុខ​នៃ​ហេដ្ឋារចនា​សម្ព័ន្ធ​បោះ​ឆ្នោត​ ឬ​ហេដ្ឋារចនាសម្ព័ន្ធខាង​នយោ បាយ​ឬ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោតដែល​បាន​ប្រើក្នុងការ​បោះ​ឆ្នោត​ពាក់​កណ្តាល​អាណត្តិ​ទេ។

ទីភ្នាក់ងារ​ទាំង២ ​មិន​បាន​និយាយ​ថាតើយុទ្ធនាការជះឥទ្ធិពលរបស់​បរទេស​ដែល​ដៅ​លើអ្នក​បោះឆ្នោត​អាមេរិកាំង​បាន​ទទួល​ជោគជ័យ​នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​ដែឬទេ ​នេះ​ជាសំណួរ​មួយ​ដែល​ក្រុម​មន្រ្តី​ស៊ើបការណ៍​សម្ងាត់​សហរដ្ឋ​អាមេរិក ​បាន​និយាយថា ​ពួកគេ​មិន​មានបំណង​ឆ្លើយ​ទេ។

របាយការណ៍​នេះ ត្រូវបាន​រៀប​ចំឡើងនៅ​ក្រោមបទ​បញ្ជា​ប្រធានា​ធិបតី​ដែល​លោក​ប្រធានា​ធិបតី​ដូណាល់ ​ត្រាំ ​បាន​ចុះ​ហត្ថលេខា​កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​ទៅ ​អនុ​ញ្ញាតិ​ឲ្យ​ដាក់​ទណ្ឌកម្ម​ភ្នាក់ងារ​បរទេស​ ដែល​បាន​ជ្រៀត​ជ្រែក​ក្នុងការ​បោះឆ្នោតសហរដ្ឋ​អាមេ រិក។ លោក Matthew Whitakerរដ្ឋមន្រ្តី​មន្រ្តី​ក្រសួង​យុត្តិធម៌​ស្តីទី​ និង​លោកស្រី Kirstjen Nielsen រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​មាតុភូមិ ​បាន​ប្រគល់​ជូន​ប្រធានា​ធិបតី​ត្រាំ​កាល​ពី​ថ្ងៃ​ចន្ទ៕